ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ បានសម្រេចឃុំ ខ្លួនបក្ខពួកក្រុមចោរប្លន់ម្នាក់ទៀតពីបទ លួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់អាវុធខុសច្បាប់បន្ទាប់ពីគូកន ដែលបានបាញ់តដៃជាមួយសមត្ថកិច្ចត្រូវបាន បញ្ជូនទៅដាក់គុកព្រៃសរួចរាល់ហើយ។
ជនត្រូវ ចោទដែលត្រូវឃុំខ្លួនខាងលើនេះមានឈ្មោះ សុខ ហុក អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះ លេខ២៨៩ E1Z ផ្លូវ លេខ៩៣ សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៨និង៣០នាទី នៅសង្កាត់ អូរឫស្សីទី៤ ខណ្ឌ៧មករា ខណៈដែលជន សង្ស័យចុះពីលើផ្ទះរួចបណ្ដើម៉ូតូបម្រុងជិះចេញ ។
ក្នុងការ ឃាត់ខ្លួនបុរសរូបនេះនគរ បាលបានដកហូតម៉ូតូ១គ្រឿងម៉ាកហុង ដាវ៉េវពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាក លេខភ្នំពេញ1BI-4472 ជាស្លាកលេខក្លែងក្លាយ ៕