ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » នៅជាប់​ព្រំដែន​ថៃ-កម្ពុជា ឃាត់ខ្លួន​នាយទាហាន​ថៃ​ម្នាក់​និង​បុរស​កម្ពុជា​ម្នាក់ ជាមួយ​កាំភ្លើង​AKនិង​កាំភ្លើងយន្ត

នៅជាប់​ព្រំដែន​ថៃ-កម្ពុជា ឃាត់ខ្លួន​នាយទាហាន​ថៃ​ម្នាក់​និង​បុរស​កម្ពុជា​ម្នាក់ ជាមួយ​កាំភ្លើង​AKនិង​កាំភ្លើងយន្ត

ភ្នំពេញ៖ កាលពី​ម្សិលមិញ ការសង្គ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា​មួយ បាន​នាំ​ដល់​ការរកឃើញ​កាំភ្លើង​វែង២៩ដើម​និង​កាំភ្លើងយន្ត៤ដើម ជាមួយនឹង​គ្រាប់បែក​ជាច្រើន​គ្រាប់​រួមទាំង​គ្រាប់កាំភ្លើង​រាប់ពាន់​គ្រាប់​នៅក្នុង​រថយន្ត​pickup របស់​នាយទាហាន​ទ័ពអាកាស​ម្នាក់ នៅ​ជិត​ព្រំដែន​កម្ពុជា ។
នាយទាហាន​ត្រូវបាន​ចាប់ខ្លួន​រីឯ​បុរស​កម្ពុជា​ម្នាក់​ដែល​បាន​បើក​កាត់​ច្រកព្រំដែន​សំដៅ​មកកាន់​កន្លែងកើតហេតុ​ក្នុង​រថយន្ត​មួ​យក​ត្រូវបាន​ចាប់ខ្លួន​សួរចម្លើយ។

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅពេល​រថយន្ត​មួយ​បាំង​កន្លះ​ស្លាក​លេខ​ទាហាន​នេះ​បាន​រអិល​ធ្លាក់​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ក្នុងពេល​មេឃ​ភ្លៀង។ ប្រជាជន​មូលដ្ឋាន​និង​ទាហាន​នៅ​ជិត​នោះបាន​ប្រញាប់​ទៅ​ជួយ​អ្នកបើក​ដែល​រងរបួស​ស្រាល​តែ​ពួកគេ​បាន​ប្រទះឃើញ​កាំភ្លើង​AK-47ចំនួន២៩ដើម កាំភ្លើងយន្ត៤ដើម គ្រាប់​AK-47ជាង​បួន​ពាន់​គ្រាប់ គ្រាប់M79ចំនួន៥៣គ្រាប់​ជាមួយនឹង​កាំភ្លើង​បាញ់។

ក្រោយ​ការសាកសួរ​នាយទាហាន​រូបនេះ​មិនបាន​សារភាព​ហើយ​អាជ្ញាធរ​នៅ​មិនទាន់​ដឹងថា​ត់​អាវុធ​ទាំងនេះ​ត្រូវ​ដឹក​ពី​ណា​ទៅណា​ទេ។ មេបញ្ជាការ​ទ័ព​ម៉ា​រី​ន​នៅ​ខេត្ត​ត្រាត​បាន​និយាយថា​ជនកម្ពុជា​ដែល​ត្រូវបាន​ចាប់ខ្លួន​ក៏​ពាក់ព័ន្ធ​ក្នុងករណី​នេះហើយ​ថា​អាជ្ញាធរ​នៅ​បាងកក​នឹងធ្វើ​ការស៊ើបអង្កេត​លម្អិត​រឿងនេះ៕

2342991 2343067 2343071 2343075 c1_1261931_620x413

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya