ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សង្សារ​មួយគូ ជនសង្ស័យ​មួយក្រុម វាយ​ប្លន់ ទាំង​កណ្តាល​ទីក្រុង តែ​មិនបាន​សម្រេច

សង្សារ​មួយគូ ជនសង្ស័យ​មួយក្រុម វាយ​ប្លន់ ទាំង​កណ្តាល​ទីក្រុង តែ​មិនបាន​សម្រេច

ភ្នំពេញៈ កាលពី​វេលា​ម៉ោង៩នឹង៤០នាទី​យប់ ថ្ងែ​ទី៣ ខែមិថុនា ឆ្នាំ២០១៧ ចំណុច នៅ​ម្តុំ​បុរី​កីឡា ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា ខណៈ​វាយ​ប្លន់​មិនបាន​សម្រេច ក្រុម​ជនសង្ស័យ​បាន​ដេញតាម​ជនរងគ្រោះ​ពីក្រោយ រហូតមកដល់ ទល់មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌទួលគោក ក៏​ជនសង្ស័យ​ទាំងនោះ បានធ្វើ​សកម្មភាព​ឆក់​កាបូប​វិញ​ម្តង ក៏​មិនបាន​សម្រេច​ដូចគ្នា តែ​បណ្តាល​ឲ្យ​ដួល​អូស​នឹង​ថ្នល់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង៩នឹង៥០នាទី​យប់​ថ្ងៃខែ​ដដែល។

មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក TODAY ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ១៨២ ក្នុងទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​កន្លែងកើតហេតុ ម្តុំ​បុរី​កីឡា ក៏មាន​ជនសង្ស័យ​មួយក្រុម ជិះ​ម៉ូតូ​ប្រាំ​គ្រឿង មាន​ទាំង​ដាវ មាន​ទាំង​ដុំថ្ម​គ្រប់​ដៃ បាន​ជិះ​មក​កាក់​ម៉ូតូ​របស់គាត់ បំណង​វាយ​ប្លន់​យក​ម៉ូតូ​របស់គាត់ ហើយក៏​បាន​យក​ដាវ​កាប់​មកលើ​ម៉ូតូ​របស់គាត់​តែម្តង ភ្លាមៗនោះ​គាត់​ខ្លាំងពេក ក៏បាន​ទុក​ម៉ូតូ​ចោល រត់​សំដៅ​ចូលទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មរាក ដើម្បី​ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ភ្លាមៗនោះ ពេលដែល​ជនសង្ស័យ​មួយក្រុម​នេះ ប្លន់​មិនបាន​សំរេច ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​រត់ចេញ​បាត់ស្រមោល​ពី​កន្លែងកើតហេតុ​តែម្តង ខណៈ​ជនសង្ស័យ​ទៅ​អស់ហើយ គាត់​បាន​ទាក់ទង​ទៅ​បងប្អូន ដើម្បី​ឲ្យ​មក​ទទួល ពេល​បងប្រុស​បងស្រី​គាត់​មកដល់​ក៏បាន​ឲ្យស្រីៗជិះ​ម៉ូតូ​ពីរ​នាក់ ហើយប្រុសៗជិះ​ម៉ូតូ​តាម​ពីក្រោយ ខណៈពេលដែលស្រីៗទាំងពីរ​នាក់ បានធ្វើ​ដំណើរ​មកដល់​មុខ សាលាបឋមសិក្សា​សន្ធរម៉ុក ស្រាប់តែ​ជនសង្ស័យ​មួយក្រុម​ដដែល បាន​ជិះ​មកពី​ក្រោយ​យ៉ាង​លឿន ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​វិញ​ម្តង ប៉ុន្តែ​នៅតែ​ឆក់​មិនបាន​សម្រេច បណ្តាល​ឲ្យ​ស្ត្រី​ទាំងពីរ​នាក់​នោះ ដួល​អូស​នៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់ ត្រូវបាន បញ្ជូនទៅ​ព្យាបាលភ្លាមៗតែម្តង ចំណែក​ក្រុម​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាព​មិនបាន​សម្រេច​នោះ ក៏​ជិះ​ម៉ូតូ​រត់គេចខ្លួន​ទៅ​បាត់ស្រមោល ដោយ​សុវត្ថិភាព ៕

4199

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya