ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជួបជុំ​ផឹកស៊ី ទំនាស់​ពាក្យសម្តី​ហើយ​ឈានដល់​ការបាញ់សម្លាប់​គ្នា

ជួបជុំ​ផឹកស៊ី ទំនាស់​ពាក្យសម្តី​ហើយ​ឈានដល់​ការបាញ់សម្លាប់​គ្នា

(ក្រចេះ)៖កាលពីរ​សៀ​ថ្ងៃទី៣ខែមិថុនា​ឆ្នាំ២០១៧ មានការ​ជួបជុំ​ផឹកស៊ី​មួយ ក្រោយមក​បាន​កើតជា​ទំនាស់​ពាក្យសម្តី ហើយ​ឈានដល់​ការបាញ់សម្លាប់​គ្នា។ ហេតុការណ៍​បានកើត​ឡើង នៅ​ចំណុច​អូរ​កណ្ដៀរ​ចាស់​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ ។
ជួបជុំ​ផឹកស៊ី​មួយ​ក្រោយមក​បានកើត​ជា​ទំនាស់​ពាក្យសម្តី​ហើយ​ឈានដល់​ការបាញ់សម្លាប់​គ្នា។បន្ទាប់ពី​មានទំនាស់​ជនដៃដល់​ឈ្មោះ​ស៊ិន​សុខ​ណេង​ភេទ​ប្រុស​អាយុ៣២ឆ្នាំមាន​ស្រុកកំណើត ភូមិ​ស្ទឹង​ជ័យ​ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​បាន​យក​អាវុធ​កែច្នៃ​មក​បាញ់​ទៅលើ​ឈ្មោះ ឌី ស៊ី​ឋាន ភេទ​ប្រុស អាយុ៣៥ឆ្នាំ មាន​ទីលំនៅ​ដូចខាងលើ​បណ្តាល​ឲ្យ​ស្លាប់។

បន្ទាប់ពី​បាញ់​ហើយ​ឈ្មោះ​ស៊ីន​សុខ​ណេង​បាន​រត់​គេចខ្លួនបាត់។ក្រោយមក​បងប្អូន​ជនរងគ្រោះ​បាន​រាយការណ៍​មក​នគរបាល។បន្ទាប់ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង ធ្វើការ​សាកសួរ​យក​ព័ត៌មាន​អំពី​រឿងហេតុ​ខាងលើ​បន្ថែម​ដើម្បី​តាម​ចាប់​ជនដៃដល់​យក​ផ្តន្ទាទោស​តាមច្បាប់៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya