ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះ​ចរាចរណ៍​មួយ ឡាន​ក្រឡាប់​សង្កត់​ឡាន​និង​ម៉ូតូ២គ្រឿងខូច​ម៉ូតូ​បន្តិចបន្តួច ( គ្មាន​របួស)

គ្រោះ​ចរាចរណ៍​មួយ ឡាន​ក្រឡាប់​សង្កត់​ឡាន​និង​ម៉ូតូ២គ្រឿងខូច​ម៉ូតូ​បន្តិចបន្តួច ( គ្មាន​របួស)

(ឧ​ត្ត​រ​មានជ័យ)៖កាលពី​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ គ្រោះ​ចរាចរណ៍​មួយ​កើត​ទ្បើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦៧ ចំណុច ផ្លូវ​ឡើង​ភ្នំ ខាងក្រោម​រូបចម្លាក់​លោកយាយ​ម៉ៅ ចម្ងាយ៣០០ម៉ែត្រ ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

 

គ្រោះថ្នាក់​ចរាចរ​នោះ​បង្កដោយ​រថយន្ត​ម៉ាក​នីសា​ន់​ស៊េរី​ឆ្នាំ១៩៩៤ ពាក់​ស្លាក​លេខ សៀមរាប 2A-4095 ដឹក​អីវ៉ាន់​ចាបហួយ ចុះ​ពីលើ​ភ្នំ​ក្រឡាប់​សង្កត់​លើ​រថយន្ត​កាមរី ដែល​កំពុងបើក​ឡើង​ភ្នំ និង​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​ធ្វើដំណើរ​ស្រប​ទឹ​ស​គ្នា ។អ្នកបើកបរ​រថយន្ត​នី​សាន់​ឈ្មោះ ជិន ចិត្ត​ស៊ូ ភេទ​ប្រុស អាយុ២៣ ឆ្នាំ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ចំណែក​អ្នកបើក​បររថ​យន្តកា​ម​រី ឈ្មោះ វង្ស សុវណ្ណ ភេទ​ប្រុស អាយុ៥៤ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជីក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្មាន​រងរបួស បើកបរ​រថយន្ត​ម៉ាក​កាមរី ពណ៌​សំបក​ឪឡឹក ស៊េរី១៩៩៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-3410 បណ្តាល​ឲ្យ​ខូច​រថយន្ត​ផ្នែក​ខាងមុខ ។ រីឯ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ហៀក ចំ​រ៉ុង ភេទ​ប្រុស អាយុ២២ ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​ម៉ូតូ ម៉ាក msx ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៥ គ្មាន​ស្លាក​លេខ ខូច​ម៉ូតូ​បន្តិចបន្តួច ( គ្មាន​របួស) ៕

Odd Odd1 Odd2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya