ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បើក​យុ​ទ្ទ​នា​ការបង្ក្រាប​​ទីតាំង​ម៉ាស្សា​​បម្រើ​សេវាកម្ម​ផ្លូវភេទ​ ​

ប៉ូលិស​បើក​យុ​ទ្ទ​នា​ការបង្ក្រាប​​ទីតាំង​ម៉ាស្សា​​បម្រើ​សេវាកម្ម​ផ្លូវភេទ​ ​

កំពង់ស្ពឺ ៖  កាលពី​រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីតាំង​ចំនួន​២​កន្លែង ទី​១​ត្រង់ចំណុច​មុខ​វិទ្យាល័យ​សុខា​ផល្លី ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព ទី​២​ស្ថិត​ក្នុងភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​ដឹកនាំ​កំលាំង​ដោយ​លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក ចាន់ ដា មេបញ្ជាការរង
​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ​។​
​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ថៅ​ហាង​ម៉ាស្សា​ចំនួន​២​កន្លែង ដែល​លួចលាក់​ជួញដូរ​ផ្លូវភេទ​នោះ​មានឈ្មោះ ប៉ិច ម៉ាច ភេទ​ស្រី អាយុ​៣៧​ឆ្នាំ បាន​ជួល​ផ្ទះ​ទាំង​២​កន្លែង​ខាងលើ​ដើម្បី​បើកហាង​ម៉ាស្សា​កោស​ជប់ ប៉ុន្តែ​បានធ្វើ​សកម្មភាព​ល្មើស លួចលាក់​បំរើសេវា​ផ្លូវភេទ​ទៅវិញ ។​
​លោក​ព្រះរាជអាជ្ញារង​បន្តថា កន្លែង​ម៉ាស្សា​នេះ បាន​បើក​អាជីវកម្ម​ជាច្រើន​ខែ​កន្លងមកហើយ ប៉ុន្តែ​មិនមាន​នរណា​ចាប់អារម្មណ៍​ទើប​នៅពេល​ថ្មីៗ​នេះ​ដោយសារតែ​មានការ សង្ស័យ​ទើប​សមត្ថកិច្ច​ជំនាញ​ដាក់​កំលាំង​សម្ងាត់​ចូលទៅ​ធ្វើការ ស៊ើបអង្កេត​ច្បាស់លាស់​ក៏​សុំ​យោបល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឆ្មក់​ចូលធ្វើ​ការបង្ក្រាប​តែម្តង​។​
​លោកនាយ​ការិយាល័យ​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់​កាត​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya