ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរស​ដោះដៃ ស្រី​ទារលុយ​ទុក​សម្រាលកូន​ក្លាយ….

បុរស​ដោះដៃ ស្រី​ទារលុយ​ទុក​សម្រាលកូន​ក្លាយ….

ភ្នំពេញ៖ ហេតុការណ៍​នេះ​បង្ក​ឲ្យ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨និង៤០នាទី​យប់ ថ្ងៃទី២ខែមិថុនា​ឆ្នាំ២០១៧ស្ថិតនៅ​បន្ទប់​ជួល ភូមិ​ក្រាំង​ដូន​ទៃ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​និង​ស្ត្រី​ពីរ​នាក់​ស្រលាញ់​រួមរស់​ជាមួយគ្នា​រហូតដល់​មាន​ផ្ទៃពោះ៧ខែ តែ​ក្រោយមក​មិនដឹង​រឿង​អី​បែរជា​ខាង​ប្រុស​រត់ចោល ហើយ​ខាង​ស្ត្រី​ឃើញ​ដូច្នេះ​បានទាមទារ​ឲ្យ​ខាង​ប្រុស​សងលុយ​សម្រាប់​ទុក​ឆ្លង​សម្រាលកូន ពេលនោះ​ខាង​ប្រុស​មិន​ព្រម​ឲ្យ​ទើប​ខាង​ស្រី​ជេរប្រមាថ​ទីបំផុត​ខាង​ប្រុស​ទប់​ជិ​ត្ត​មិនបាន​ក៏​ប្រើ​អំពើហិង្សា​វាយ​ពីរ​បី​ដៃ​ទាត់​មួយ​ជើង​ទើប​ឈានដល់​ប្តឹងប្តល់​គ្នា​ដល់​សាលាសង្កាត់​ចោមចៅ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ វិ​ន​ស្រី​នាង អាយុ២៨ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។ចំណែក​ជនសង្ស័យ​ឈ្មោះ ឃួន វិច្ឆិកា អាយុ៣០ឆ្នាំ​មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​និង​ជនសង្ស័យ​ស្រលាញ់គ្នា​យូរ​មក​ហើយដោយ​មិនបាន​រៀបការ​ទេ ថែមទាំង​មានកូន​ជាមួយគ្នា​នៅក្នុង​ពោះ​អាយុ៧ខែ​ទៀតផង។ក្រោយមក​មិនដឹង​រឿង​អី​ស្រាប់តែ​ជនសង្ស័យ​បាន​ចាក​ចេញពី​នាង​ជា​ប្រពន្ធ​ដោយ​ទុក​ឲ្យ​នាង​នៅតែ​ម្នាក់ឯង។ លុះ​មកដល់​ថ្ងៃកើតហេតុ ស្ត្រី​រងគ្រោះ​បានឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាមផ្លូវ​នៅ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ​ក៏​ទៅសុំ​លុយ​ដើម្បី​ទុក​សម្រាលកូន តែ​ត្រូវ​ជនសង្ស័យ​មិន​ព្រម​ឲ្យ។ទង្វើ​នេះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ខឹង​ក៏​ជេរប្រមាថ​លើ​ជនសង្ស័យ រហូតដល់​ជនសង្ស័យ​ទ្រាំលែងបាន​ក៏​ស្ទុះ​ទៅ​វាយតប់​នាង​រហូត​ហើម​មុខ​រលាត់​ដៃជើង​ទើប​អ្នកជិតខាង​ចូលទៅ​ឃាត់។

ដោយ​ទ្រាំ​ទទួល​អំពើហិង្សា​ពី​ជនសង្ស័យ​មិនបាន​ជនរងគ្រោះ​បាន​រត់​ទៅប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឲ្យ​ទៅ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍ ប៉ុន្តែ​ពេលមកដល់​ស្រាប់តែ​ជនសង្ស័យ​ក្របួច​កអាវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ម្នាក់​រហូត​ដាច់​ឡេវ៣គ្រាប់​ទើប​សមត្ថកិច្ច​ទាក់ទង​ហៅ​កម្លាំង​បន្ថែមទៀត​ចាប់​ឃាត់ខ្លួន​បុរស​នេះ​បាន ៕unnamed-file

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya