ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ជនបរទេស​ម្នាក់​បែក​ថ្នាំ ឡើងលើ​ឡាន​ដឹក​ដី បើក​បុក…

ជនបរទេស​ម្នាក់​បែក​ថ្នាំ ឡើងលើ​ឡាន​ដឹក​ដី បើក​បុក…

(ភ្នំពេញ)៖ ភ្ញាក់ផ្អើល នៅ​រសៀល​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ពិតជា​គ្រោះថ្នាក់​ណាស់! ជនបរទេស​ម្នាក់​ដែល​បែក​ថ្នាំ បាន​ឡើង​ទៅលើ​រថយន្ត​បែន​ដឹក​ដី រួច​ក៏​បើក​ទៅបុក​រថយន្ត និង​ម៉ូតូ​អ្នកដំណើរ តាម​ដងផ្លូវ បណ្តាល​ឲ្យ​រង​ការខូចខាត ស្ថិតនៅ​ម្តុំ​កោះ​ពេជ្រ ខណ្ឌចំការមន ទំរាំ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​អាច​ឃាត់​បាន នៅមុខ​ព្រះអង្គ​ដង​កើ។

នៅ​រសៀល​ថ្ងៃនេះ មាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង បាន​ឈប់​នៅ​ខាងក្រោយ ស្ថានទូត​រុស្ស៊ី ពេលនោះ​អ្នកបើករថយន្ត បាន​ចុះទៅ​ប្រាប់​សន្តិសុខ​ឲ្យ​បើកទ្វារ ដើម្បី​ចូលទៅ​ចាក់ដី។ ពេល​អ្នកបើក រថយន្ត​ចុះទៅ​នោះ ស្រាប់តែ​ជនបរទេស​ម្នាក់នេះ មិនដឹង​មកពី​ខាង​ណា ក៏​ឡើង​ទៅលើ​រថយន្ត ដែល​កំពុង​ឆេះ​ស្រាប់ ហើយក៏​បើកចូលទៅ​កោះ​ពេជ្រ​មួយ​ជុំ រហូត​ត្រឡប់មក​មុខ​ផ្សារ​អ៊ី​អន ក៏​ប៉ះ​រថយន្ត​អ្នកដំណើរ​មួយគ្រឿង។ ពេលនោះ​មាន​ប្រជាពលរដ្ឋ និង​ក្រុមយុវជន​ជាច្រើន​នាក់ បាន​បើក​ម៉ូតូ​ដេញតាម​ដើម្បី​ស្រែក និង​ជួយ​ឃាត់​ឲ្យ​ឈប់ តែ​ជនបរទេស​រូបនេះ មិនបាន​ឈប់​នោះទេ។

ភ្លាមៗនោះ​ជនបរទេស​រូបនេះ បាន​បើក​ទៅដល់​មុខ​ព្រះអង្គ​ដង​កើ ហើយ​ក៏មាន​ក្បួន​ឃោសនា គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ បាន​ហែ​មកដល់ ក៏​ក្រុម​សកម្មជន​ទាំងនោះ បាន​យក​ម៉ូតូ​របស់ខ្លួន​ទៅ​ពាំង​ពីមុខ ដើម្បី​ឲ្យ​រូបគេ​ឈប់។ ពេល​ឈប់​រថយន្ត ស្រាប់តែ​ប្រជាពលរដ្ឋ ដែល​ដេញតាម​ពីក្រោយ ទប់​កំហឹង​មិនបាន ក៏​នាំគ្នា​វាយ​ឡើង​ទ្រោម​ខ្លួន​ផងដែរ ៕1 2 3 4

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya