ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ ​

អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៧ តុលា ២០១៣ នេះ បាននាំគ្នា​ព្យាយាម​បន្ត​ការតវ៉ា​ទាមទារ​ដល់​សាលា​រាជធានី​ភ្នំពេញ​ឱ្យ ជួយ​ដោះស្រាយ​បញ្ហា​ដី​នៅ​បឹងកក់ និង​បុរី​កីឡា និង​សុំឱ្យ​ដោះលែង​លោកស្រី​យ៉ោ​ម បុប្ផា ដែល​កំពុង​ជាប់ពន្ធនាគារ ។​
​ការទាមទារ​នេះ ដោយ​ក្រុមបាតុករ​ទាំងនោះ​មានបំណង​បិទ​មហាវិថី​ព្រះមុនីវង្ស ត្រង់ចំណុច​មុខ​ច្រកចេញ​-​ចូល​អគារ​របស់​សាលា​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើការ​រុញច្រាន​ឱ្យចូល ទៅលើ​ចិញ្ចើមផ្លូវ ដើម្បី​បើកផ្លូវ​ដោយ​អាជ្ញាធរ​ធ្វើការ​ចោទប្រកាន់ថា ក្រុមបាតុករ​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ចរាចរណ៍ ជាពិសេស​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ ទូទៅ ។​
​ប៉ុន្តែ​សម្រាប់​អ្នកភូមិ​បឹងកក់​វិញ មិនមាន​ការដាក់​ញត្តិ ឬ​លិខិត​អ្វី​នោះទេ គឺមាន​តែ​លើក​បដា​រូបថត​លោកស្រី​យ៉ោ​ម បុប្ផា សកម្មជន​បឹងកក់​ដែល​កំពុង​ជាប់​ឃុំឃាំង ហើយ​ស្រែក​ជេរប្រមាថ​ខ្លាំងៗ​ទៅលើ​សមត្ថ​កិ​ច្រាជ​ធានី​ភ្នំពេញ ជាពិសេស​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដែល​បាន​បង្ក្រាប​ពួកគាត់​នាពេល​កន្លងមក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya