ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជា​គ្រូបង្រៀន ត្រូវ​នារី​ម៉ាស្សា​លូក​យកលុយ​អស់៦០០ដុល្លារ បង្ក​ការភ្ញាក់ផ្អើល

បុរស​ម្នាក់​ជា​គ្រូបង្រៀន ត្រូវ​នារី​ម៉ាស្សា​លូក​យកលុយ​អស់៦០០ដុល្លារ បង្ក​ការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៨យប់ ថ្ងៃទី១ខែមិថុនា​ឆ្នាំ២០១៧ បុរស​ម្នាក់​ជា​គ្រូបង្រៀន​នៅ​ខេត្តកំពត​ហើយ​បានមក​ភ្នំពេញ​ពេញ​ដើម្បី​សួរសុខទុក្ខ​ប្រពន្ធ​ដែល​មករក​ស៊ី ដោយ​មិន​ស្រួលខ្លួន​ក៏បាន​ទៅរក​កន្លែង​ម៉ាស្សា​កោស​ជប់​នៅ​ផ្លូវ២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍ សែន​ជ័យ ខ​ណះ​កំពុង​កោស​ក៏ត្រូវ​នារី​ម៉ា​ស្សាបាន​លូក​យកលុយ​អស់​ចំនួន៦០០ដុល្លារ បង្ក​ការភ្ញាក់ផ្អើល​ប្តឹង​សមត្ថកិច្ច ។

បុរស​ជា​គ្រូបង្រៀន​នោះ​ឈ្មោះ​ព្រំ ចាន់​ថុ​ន​ភេទ​ប្រុស​អាយុ៣៧ឆ្នាំ​មុខរប​គ្រូបង្រៀន នៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត។

នៅ​មុនពេល​កើតហេតុ​រួប​គាត់​ទើបតែ​មកពី​ស្រុក​ដើម្បី​មកលេង​ប្រពន្ធ​នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ដោយ​មិន​ស្រួលខ្លួន​ទើប​រួប​គាត់​បានធ្វើ​ដំណើរ​មកកាន់​ទីតាំង​ម៉ាស្សា​ផ្លូវ លេខ២០០៤ ដើម្បីអោយ​នារី​ម៉ាស្សា​កោសខ្យល់​អោយ។ ជនរងគ្រោះ​បាន​បន្តថា ពេល​កោសខ្យល់​រួចរាល់​រួប​គាត់​ក៏បាន​លូក​ហោ​ប៉ាវ​ដើម្បី​យកលុយ​អោយ​ថ្លៃ​សេ​វ៉ា​ម៉ាស្សា​ស្រាប់តែ​បាត់​លុយ​អស់​ចំនួន៦០០ដូ​ល្លារ​ទើប​ធ្វើអោយ​គាត់​ភ្ញាក់ផ្អើល ពេលនោះ​នារី​ម៉ាស្សា​បាន​និយាយថា​មិនបាច់​ប្តឹងផ្តល់​នោះទេ​ចាំ​គេ​ជួយ​សង​ចុះ​នួន២០០ដូ​ល្លារ​វិញ​តែ​មិន​ព្រម​ទើប​ព្រឹក​ថ្ងៃទី២ខែ​ដដែល​ក៏​ទៅប្តឹង​សមត្ថកិច្ច​ជួយ​អន្ត​រាមន៍។

ក្រោយពី​ទទួលបាន​ដំណឹង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​ភ្លាម​តែ​ទីតាំង​ខាងលើ​នោះបាន​បិទទ្វារ​អស់។ ទីតាំង​ខាងលើ​សមត្ថកិច្ច​ធ្លាប​ចុះ​ធ្វើ​ការឃាត់​ស្ត្រី​ម៉ាស្សា​ជាច្រើនលើក​ច្រើនសា​មកហើយ​ពីបទ​លួច​បន្លំ​លុយ​ភ្ញៀវ​ពេល​ចូលទៅ​ម៉ាស្សា​ហើយក៏​បញ្ជូនទៅ​តុលាការ​ដែរ​តែ​មិន​បានយូរ​ប៉ុន្មាន​ក៏​ចេញមក​វិញ​និង​ប្រកប​រប​ដដែល។ នារី​ម៉ាស្សា​ទី១ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សៅ​សុខ​ហេង អាយុ១៨ឆ្នាំ មុខរបរ​នារី​ម៉ាស្សា​ខាងលើ​និង​ទី២ឈ្មោះ​ហេង​ធូ អាយុ៣០ឆ្នាំ មុខរប​នារី​ម៉ាស្សា​ដូចគ្នា ៕

image4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya