ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ យីហោ” អាកាស សិត​ហ្គា​មេន” ដួលសន្លប់៤០នាក់​ទៀត

កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ យីហោ” អាកាស សិត​ហ្គា​មេន” ដួលសន្លប់៤០នាក់​ទៀត

ភ្នំពេញ៖កាលពី​វេលា​ម៉ោង៨និង៤០ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ យីហោ” អាកាស សិត​ហ្គា​មេន”ដែលមាន​ទីតាំង​ស្ថិតនៅក្នុង សួន​ឧស្សាហកម្ម​វឌ្ឍនៈ២ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បន្ត​ដួលសន្លប់៤០នាក់​ទៀត ខណៈ​កំពុងធ្វើការ​ងារ ។

នៅ​មុនពេល​កើតហេតុ​កម្មករ​កម្មការិនី ចំនួន១៧៧៧នាក់ នៅក្នុង​រោង ចក្រ​នោះបាន​ចូលទៅ​ធ្វើការ​ជាធម្មតា ហើយ​ក្រោយមក​ខណៈពេល​កំពុងតែ​ធ្វើការសុខៗ ស្រាប់​តែមាន​អ្នក​ដួលសន្លប់​ជា​បន្តបន្ទាប់​គ្នា​រដូករណែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ហើយ​នៅពេលនោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​គ្លីនិក​ឯកជន ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេរ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សង្គ្រោះបន្ទាន់ភ្លាម។

ចំណែក​កម្មករ​កម្មការិនី​ដែល​អត់​ដួលសន្លប់​បាន​រត់​ចេញពី​រោងចក្រ​ក្នុងស្ថានភាព​ភិតភ័យ​ហើយ​បាននាំគ្នា​ឡើង​ជិះ​រថយន្ត​ត្រឡប់ទៅផ្ទះ​វិញរៀងៗខ្លួន​ហើយ​រោងចក្រ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន ថ្ងៃនោះ​ផងដែរ ។

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ខែឧសភា​ឆ្នាំ២០១៧កន្លងមកនេះ​នៅក្នុង​រោងចក្រ​ខាងលើ​មានកម្ម​ការិនី​ម្នាក់​ឈ្មោះ​ខាត់ សា​ម៉ើ អាយុ​ប្រហែល​ជាង៤០ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិរ​លួស ឃុំ​ដើម​ឫស្ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ស្ដ្រី​ដែល​ស្លាប់មាន​ជម្ងឺលើសឈាម​ហើយ​បាន​ដួលសន្លប់​នៅ​បន្ទប់ទឹក​នៅក្នុង​រោងចក្រ​បន្ទាប់មក​បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​ដល់​ពាក់កណ្ដាល​ផ្លូវ​ហើយ​ដំណឹង​នោះបាន​ដឹង​ដល់​កម្មករ​ដែល​កំពុង​បម្រើ​ការងារ ធ្វើ​ឲ្យ​មានការ​ភិតភ័យ ក៏បាន​ដួលសន្លប់ ជា​បន្តបន្ទាប់​ជិត៣០នាក់ ។ ពេលនោះ​រោងចក្រ​បាន​បិទទ្វារ​បណ្ដោះអាសន្ន រហូតដល់​ថ្ងៃទី២ ខែមិថុនា​នេះ​ទើប​ចូលធ្វើការ​ជាថ្មី​ហើយ​បាន​ដួលសន្លប់​ជា​លើក​ទី២ទៀត​បែបនេះ​តែម្ដង ៕

7616 IMG-20170602-WA0040 IMG-20170602-WA0041 IMG-20170602-WA0042 IMG-20170602-WA0043

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya