ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ

នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​លួច​ម៉ូតូ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង២០និង០០នាទី​យប់ ថ្ងៃទី០១ខែមិថុនា​ឆ្នាំ២០១៧ បាន​ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ភ្លាមៗ  ជនរងគ្រោះ​មានឈ្មោះ​សម អង្គា​រ៉ា​ភេទ​ប្រុស​អាយុ១៧ឆ្នាំ​មុខរបរ​សិស្ស​ស្នាក់នៅ​ផ្ទះកើតហេតុ​លេខ១៥៥ផ្លូវលំ​ក្រុមទី៣ភូមិ​ភ្នា​ត​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ជនសង្ស័យ​មានឈ្មោះ​រាជ សៀវ​ហ្វុ​ង ភេទ​ប្រុស​អាយុ២២ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ៥២ផ្លូវ​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​រៀន​ហើយ​ទុក​ម៉ូតូ​ម៉ាក​C១២៥ពណ៍​ខ្មៅ​ឆ្នាំ២០១៦ផ្លាកលេខ​១FU៣៤៣៤ភ្នំពេញ​ហើយ​ខ្លួន​បាន​អង្គុយលេង​មុខផ្ទះ​ជួយ​លក់​ចាប់​ហ៊ួ​យ​អោយ​ម្តាយ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ស៊ុយ​សា​គី​ស្តេ​ប​ពណ៌​ខ្មៅ​លា​យស​ផ្លាកលេខ​ភ្នំពេញ​១H១៤០៨មក​ឈប់​ចម្ងាយ២០ម៉ែត្រ​ពី​ផ្ទះកើតហេតុ​ខាងលើ​ហើយ​មនុស្ស​ប្រុស​ម្នា​ក់បាន​ដើរ​ចូលមក​ទិញ​ទឹកតែ​អូ​ឈី​ក១ដប​រួច​និង​ទិញ​បារី​ម៉ៃ​សា​វែ​ន​មួយ​ពាន់​រៀល បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរ​ចូក​ក្នុង​យក​បារី​អោយ​ស្រាប់តែ​យក​បារី​មក​ជនសង្ស័យ​បាន​លួច​យក​សោ​ម៉ូតូ​ជនរងគ្រោះ​ទុក​លើ​ទូ​ចាក់​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​រត់គេចខ្លួន​តែ​ត្រូវ​ជនរងគ្រោះ​និង​ប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​និង​ដេញតាម​ពេលនោះ​បាន​ជួប​និង​កំលាំង​សមត្ថកិច្ច​ប៉ុ​ស្តី៍​ស្ទឹងមានជ័យ​កំពុង​ល្បាត​ក៏​ដេញតាម​រហូត​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ជនរងគ្រោះ​រត់គេច​ខ្លួន​បាត់ស្រមោល ហើយ​សមត្ថកិច្ច​ប៉ុ​ស្តី៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​បាន​បក្ខពួក​ម្នាក់​និង​ម៉ូតូ​ស្តេ​ប១គ្រឿង​និង​ម៉ូតូ​ជនរងគ្រោះ​យកមក​ធ្វើការ​សាកសួរ​តែម្តង៕5bf31bea-80c5-43c0-8d53-58b1cc02c319 11c0ad3a-57f0-429f-bbc1-3444b02ca916 1951b4d1-2285-4f4b-bec8-c54ef162cf93 bae7dda4-7ab6-4045-820e-492e0cd603fd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya