ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់២នាក់

ម៉ូតូ​និង​ម៉ូតូ បុក​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់២នាក់

កណ្ដាលៈ កាន​ពី​វេលា​ម៉ោង១០និង៣០នាទី​យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ២ ចន្លោះ​គីឡូម៉ែត្រ២៧-២៨ ក្នុងភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ម៉ូតូ​ជនបង្ក​មាន ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1S-4719 បើកបរ​ដោយ​ឈ្មោះ ឆាន សីហា ភេទ​ប្រុស អាយុ២០ឆ្នាំ នៅ​ភូមិ​ព្រែកស្លែង ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​តាកែវ (របួសធ្ងន់)។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក ក្លិ​ក ពណ៌​ស-ខ្មៅ ពាក់​ស្លាក​លេខ 1GG-8824 បើកបរ​ដោយ​ឈ្មោះ បាន សុធា ភេទ​ប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ទោ​ពោន ឃុំ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម (ស្លាប់) និង​មាន​អ្នករួមដំណើ១នាក់ ឈ្មោះ អោក សំអាត ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (របួសធ្ងន់) បើកបរ​ពី​តាកែវ​មក​ភ្នំពេញ ។

មូលហេតុ គឺ​អ្នកបើកបរ​ម៉ូតូ​ស្មាស់​បើក​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​មិន​ប្រកាន់​ស្តាំ​បាន​បុក​ម៉ូតូ Clickតែម្តង ចំពោះ​អ្នករងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទី​រពេទ្យ​លោកសង្ឃ៕

4138 82346204 82346208 823462010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya