ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៧ នៅចំណុចបរិវេនកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ រួង ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,ជនសង្ស័យទី ២មានឈ្មោះ មួន សុភ័ក្ត្រា ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ,ជនសង្ស័យទី ៣មានឈ្មោះ អ៊ួន ចាន់ណេត ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិ១២ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់កំពុងល្បាត ក្នុងមូលដ្ឋានហើយបានសហការជាមួយសន្តិសុខក្នុងកោះពេជ្រ ក្រោយមកល្បាតមកដល់រោងកម្មករស្នាក់នៅក៏ធ្វើការត្រួតពិនិត្យរកឃើញយុវជន២នាក់ និងនារីវ័យក្មេងម្នាក់ពពាក់ ពពូនគ្នាជក់ថ្នាំញៀន និងមានឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួន ហើយក៏ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ទន្លេបាសាក់ដើម្បីសាកសួរនាំតែម្ដង ៕