ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន២គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ម្នាក់​រងរបួស​ធ្ងន់

ឡាន២គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ម្នាក់​រងរបួស​ធ្ងន់

ខេត្ត​ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង០៧និង១៥នាទី​យប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ នេះ ។

នៅវេលា​កើតហេតុ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​សណ្ដោង(រថយន្ត​កុង​តៃ​នឺ) ពាក់​ស្លាក​លេខ កំពង់ធំ ៣A-១២១៧ បើកបរ​ដោយ​ឈ្មោះ ញ៉ា​ង រស្មី ភេទ​ប្រុស អាយុ២៧ឆ្នាំ ក្នុងទិសដៅ​ចូល​ក្រុង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៍ស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A-១៥១៥ ក្នុងទិសដៅ​ចេញពី​ក្រុង​សីហនុ បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​សណ្ដោង(រថយន្ត​កុង​តៃ​នឺ)  រងរបួស​ធ្ងន់  បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព ចំណែក​អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត រត់គេចខ្លួន​បាត់ ។

ប្រភព​ដ៏​ដែល​បាន​ឲ្យ​ដឹងថា ជុំវិញ​ហេតុ​ការ​នេះ ពុំមាន​ម្នាក់​អះអាងថា ភាគី​ណា​ជា​អ្នក​ត្រូវ​ទេ ។ រីឯ​វត្ថុតាង និង​រថយន្ត ទាំង២គ្រឿង បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

4422ebfc-098d-4df8-b1b9-37eb10854855 4591439e-fa34-40cd-89ab-6b58d5b63ec0 f75834c9-9270-4586-a313-da737777f4e6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya