ឧត្តរមានជ័យ ៖ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះកំលាំងជំនាញផ្នែកពិនិត្យ-វិភាគបានចុះពិនិត្យសាកសពឈ្មោះកង អ៊ុន ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោងដេកស្លាប់ក្នុងផ្ទះបង្កអោយមានការភ្ញាក់ផ្អើលមនុស្សម្នាជាជិតខាងជាច្រើននាក់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្នុងករណីខាងលើនេះគឺសមត្ថកិច្ចយើងបានសន្និដ្ឋានជាករណីខ្យល់ គដេកស្លាប់តាំងពីពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នៅចំនុចក្នុងខ្ទមចាំចំការដូនចាន់ ស្ថិតក្នុងភូមិត្របែក សង្កាត់បុស្បូវក្រុងសំរោងដោយសារមូលហេតុ ផឹកស្រាស្រវឹងកើតខ្យល់ គ ស្លាប់ ពិតប្រាកដមែននិងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើឃាតកម្មអ្វីនោះឡើយ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សាកសពទៅកាន់ក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕