ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ​ម្នាក់ បើក​ម៉ូតូ​អត់​ភ្លើង​មុខ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ត្រូវ​ឡាន​ថៃ​បុក​ស្លាប់

ពលករ​ខ្មែរ​ម្នាក់ បើក​ម៉ូតូ​អត់​ភ្លើង​មុខ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ត្រូវ​ឡាន​ថៃ​បុក​ស្លាប់

ភ្នំពេញ ៖ ពលករ​ខ្មែរ​ម្នាក់ ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​អត់​ភ្លើង​មុខ​ត្រូវ​រថយន្ត​មើលមិនឃើញ​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ។

កាលពី​វេលា​ម៉ោង​ប្រហែល10យប់​ថ្ងៃ​ព្រហស្បតិ៍ ទី01 ខែមិថុនា ឆ្នាំ2017 មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅក្នុង​មូ7 ឃុំ​ឆាក់​ណាន់  ស្រុក​ម៉ា​ខាម ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ក្នុង​ហេតុការណ៍​នេះ​មាន​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ ប្រហែល 30ឆ្នាំ ត្រូវបាន​រថយន្ដ​មួយគ្រឿង​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាម​និង​កន្លែង​តែម្តង។ ប្រភពពី​អ្នក​ឃេ​ី​ញ​ហេតុការណ៍​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ ចាន់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ទាំង​ស្ថានភាព​ស្រវឹងស្រា​ហើយ​ម៉ូតូ​អត់​មាន​ភ្លើង​ហ្វា​មុខ​ទៀត​នោះ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ដែល​បើក​បាញ​ញ្ចា​ស់ទិស​គ្នា​មើលមិនឃើញ​ម៉ូតូ​ជនរងគ្រោះ​បាន​បុក​ចំ​ខា​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង ៕FB_IMG_1496335659115 FB_IMG_1496335662163 FB_IMG_1496335665227

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya