ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្រី​ម្នាក់ ឡាន​បុក​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់ភ្លាមៗ

ស្រី​ម្នាក់ ឡាន​បុក​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់ភ្លាមៗ

ភ្នំពេញ៖ កាលពី​ម៉ោង ១១ និង ៤៥ នាទី​យប់ ថ្ងៃទី០១ មិថុនា ឆ្នាំ២០១៧ ស្ត្រី​ម្នាក់ ត្រូវ​រថយន្ត​កុងតឺន័រ​មួយគ្រឿង បុក​ដួល​ម៉ូតូ​គាត់​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់ភ្លាមៗ យ៉ាង​អាណោចអាធ័ម​បំផុត នៅតាម​បណ្ដោយ​ផ្លូវ​ម៉​សេទុង ម្ដុំ​ស្តុ​ប​ទេព​ផន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ​ដែល​ម្ដុំ​នោះ។

ជនរងគ្រោះ ឈ្មោះ ខែម ឌឿ​ន ភេទ​ស្រី អាយុ ២៦ឆ្នាំ ជិះ​ម៉ូតូ ម៉ាក​គុប​ជ្រុង C50 ពាក់​ស្លាក​លេខ ភ្នំពេញ 1CK 5773 មាន​ស្រុកកំណើត ភូមិ​ព្រៃ​ក្រូច ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង។

 

មុនពេល​កើតហេតុ មាន​រថយន្ត​កុងតឺន័រ ប្រ​ភ​ទ យី​ឌុប បើកបរ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​កន្លែងកើតហេតុ បាន​វ៉ា​រថយន្ត​មួយទៀត ក៏​ជ្រុល​ចង្កូត​ចូល​ចំណែក​ផ្លូវ​ជនរងគ្រោះ​ក៏​ទៅបុក ស្ត្រី​រងគ្រោះ​ខាងលើ​ដែ​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ផ្ទុយគ្នា ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ដួល​ម៉ូតូ បោក​ក្បាល​នឹង​ថ្នល់​ផុង​លលាដ ធ្លាយ​ខួរ​ស្លាប់​មួយ​រំពេច​នៅនឹងកន្លែង។

ភ្លាមៗមាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ប្រមាណ ៤-៥នាក់ បាន​ជិះ​ម៉ូតូ​ដេញតាម​ឃាត់​រថយន្ត អស់​ចម្ងាយ​យ៉ាង​ឆ្ងាយ​ដែរ តែ​អកុសល​ពួកគាត់​ដេញ​មិនទាន់ ព្រោះ​រថយន្ត​បង្ក​នោះបាន​បោះពួយ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​ជា​សុផារ៉ា គេច​បាត់ស្រមោល ៕IMG_20170602_005858 IMG_20170602_005927 IMG_20170602_010048 IMG_20170602_010118 IMG_20170602_010453

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya