ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ស្លាប់​ក្នុង​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ដោយសារ​ជំងឺ​សួត​រ៉ាំរ៉ៃ

បុរស​ម្នាក់ ស្លាប់​ក្នុង​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ដោយសារ​ជំងឺ​សួត​រ៉ាំរ៉ៃ

ព្រះសីហនុ៖ កាលពី​រសៀល​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ អ្នកជំនួញ​សញ្ជាតិ​តួ​ក​គី​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ស្ថិតនៅក្នុង​ក្រុមទី៦ ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះ​សី​ហុ ។

ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ MURAT KIZILDAG ភេទ​ប្រុស អាយុ៤១ឆ្នាំ សញ្ជាតិ​តួ​ក​គី មុខរបរ​អ្នកជំនួញ កាន់​លិខិតឆ្លងដែន​លេខ U13829565 មាន​សុពលភាព​ដល់​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ទិដ្ឋាការ​លេខ EI 01177309 មាន​សុពលភាព​ដល់​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១។

តាម​ការបញ្ជាក់​ពី​វេជ្ជបណ្ឌិត ហាក់ បញ្ញា​វឌ្ឍន៍ ដែលជា​គ្រូពេទ្យ​ព្យាបាល​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​មិត្ត​ភ​ក្កិ​ដឹក​តាមរយៈ​រ៉ឺម៉ក​ម៉ូតូ​កង់​បី មកដល់​មន្ទីរពេទ្យ​នៅវេលា​ម៉ោង១០និង៣៥នាទី ព្រឹក ហើយ​ក៏បាន​ស្លាប់​នៅ​ម៉ោង២៖២០នាទី​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ដោយសារ​ជំងឺ​សួត​រ៉ាំរ៉ៃ។

បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ត្រួតពិនិត្យ​រួចរាល់​ហើយ និង​បាន​រក្សាទុក​នៅ​កន្លែង​ដដែល រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី​មក​ទទួល៕

82087504 82087506 820875010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya