ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ក្រីក្រ​រស់នៅ​តាម​ដង​ទន្លេ​ម្នាក់ ឆ្លងទន្លេ​លើ​កាណូត គួរ​ឲ្យ​អាសូរ

ស្ត្រី​ក្រីក្រ​រស់នៅ​តាម​ដង​ទន្លេ​ម្នាក់ ឆ្លងទន្លេ​លើ​កាណូត គួរ​ឲ្យ​អាសូរ

កំពង់ឆ្នាំងៈ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន​ខាងលើនេះ មានឈ្មោះ ឃួន ស្រីមុំ មាន​ប្តី និង​កូន៣នាក់ មាន​ជីវភាព​ក្រីក្រ​រស់នៅក្នុង​ផ្ទះ​បណ្តែត​ទឹក មុខរបរ​ជា​អ្នកនេសាទ​រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ។

ដោយសារ​គ្មាន​កាណូត​សម្រាប់​ធ្វើដំណើរ​ដោយ​ខ្លួនឯង ស្ត្រី​រូបនេះ​បាន​ពឹង​អ្នកជិតខាង​ឲ្យ​ជួយ​នាង​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ប៉ុន្តែ​ខណៈ​ធ្វើដំណើរ​មកដល់​កំពង់​ផ្សារ​ឆ្នុកទ្រូ ស្រាប់តែ​ស្ត្រី​នេះ​ឈឺពោះ​ឆ្លងទន្លេ​នៅលើ​កាណូត​តែម្តង។ ភ្លាមនោះ ក៏បង្ក​ការភ្ញាក់ផ្អើល ហើយ​បាននាំគ្នា​ជួយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ដោយ​អ្នកខ្លះ​បានរ​ត់ទៅ​ហៅ​ពេទ្យ​នៅ​មណ្ឌល​សុខភាព មកជួយ​បង្កើតបាន​ទាន់ពេលវេលា។

ដោយ​មើលឃើញ​គ្រួសារ​ស្ត្រី​ខាងលើ មាន​ជីវភាព​ក្រីក្រ និង​គ្មាន​លទ្ធភាព​ចេញថ្លៃ​ពេទ្យ និង​ថ្នាំ​ចាក់​ផង រួម​ត្រូវ​ទិញ​របស់របរ​ប្រើប្រាស់​ចាំបាច់ផ្សេងៗផង​នោះ លោក សាំង គឹម​ស៊ន បេក្ខភាព​មេឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន២៥ម៉ឺន​រៀល រួម​សម្ភារៈ​មួយចំនួនទៀត ជួយ​ដល់​គ្រួសារ​មួយ​នេះ ៕

1 2 82007904

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya