ខេត្តសៀមរាប ៖ ហេតុការឃាត់ខ្លួន ជនជាតិបរទេសនេះ ធ្វើឡើងនៅថ្ងៃទី០១ មិថុនា ២០១៧ ស្ថិតនៅចំណុចក្នុងស្ថានីយ៍ចាក់សាំងP T T ក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ក្រោយពីទទួលពាក្យបានបណ្ដឹង របស់ជនរងគ្រោះឈ្មោះCITA AUDIA AHLUNZA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខB:4099093 ដែលជា ករណីរំលោភសេពសន្ថវះ កើតហេតុកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ទើប លោកបានឱ្យកំលាំងការិយាល័យនគរបាលព្រហ្មកំរិតធ្ងន់ ចុះសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៌ស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្តាទោសទៅតាមផ្លូវច្បាប់។ លោកបន្តថា ជនរងគ្រោះជាភ្ងៀវទេសចរដែលបន្តដំណើរមកកំសាន្តពីប្រទេសវៀតណាមមកកម្ពុជា ដោយមកដល់ខេត្តសៀមរាប នៅម៉ោង៦ព្រឹក ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧ ហើយជនសង្ស័យជាអ្នកទៅទទួលនាងពីចំណតឡានក្រុងប្រាប់ថា និងដឹកនាងទៅសណ្ឋាគារនិងជូននាងដើរកំសាន្តដោយមិនយកថ្លៃបកប្រែនោះទេ ក្នុងនោះជនសង្ស័យបានកុហកថា គេជាជនជាតិខ្មែរ ស្គាល់កន្លែងដើរលេងកំសាន្តច្រើនណាស់ ផ្ទុយទៅវិញគេបានដឹកនារីរងគ្រោះទៅបន្ទប់ជួលរបស់គេហើយធ្វើសកម្មភាពរំលោភរហូតបានសម្រេច ដោយយកកាំបិតចិតបន្លែ នៅក្នុងបន្ទប់របស់គេ មកគម្រាមនាងថា បើមិនធ្វើតាមគេនោះពុំមានសុវត្តិភាពនោះទេ។
ជនសង្ស័យឈ្មោះ ESIN NYONG JHON ប្រុស ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខA:05478573 ចុះថ្ងៃទី 10 11 2014 ដែលចូលមកកម្ពុជា ស្នាក់នៅក្នុងខេត្តសៀមរាប តាំងពីឆ្នាំ២០១៥ ដើម្បីរកការងារធ្វើខាងអាយ ធី ធី។ តាមចម្លើយសារភាពរបស់ជនសង្ស័យ គេបានសារភាពថា នៅថ្ងៃទី៣១ ឧសាភា ២០១៧ រូបគេពិតជាបាននាំនារីរងគ្រោះទៅបន្ទប់ជួលរបស់គេនិងរួមភេទជាមួយនាងបានចំនួនបីដង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕