ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » យន្ដហោះ​ឡាវ​​បើក​ធ្លាក់ចូល​ទន្លេមេគង្គ ​

យន្ដហោះ​ឡាវ​​បើក​ធ្លាក់ចូល​ទន្លេមេគង្គ ​

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឡាវ​បណ្ដាល​ឱ្យស្លាប់​៤៤​នាក់ ។ ក្នុងចំណោម​អ្នក​បាត់បង់​ជីវិត​ទាំងនោះ​មកពី​ប្រទេស​ចំនួន​១០ ។​
​យន្ដហោះ​ធុន​ថ្មី​ប្រភេទ Turboprop ATR-72 បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​វៀង​ចន្ទ ។ លុះ​ហោះហើរ​បាន​ចម្ងាយ​៨​គីឡូម៉ែត្រ​មក​ជិត​ដល់​ព្រំដែន​កម្ពុជា​-​ថៃ ក៏​ស្រាប់តែ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃ​ពុធ​នោះ​តែម្ដង ។
​ក្នុងចំណោម​ជនរងគ្រោះ​ភាគច្រើន​ជា ជនជាតិ​ឡាវ​, បន្ទាប់មក​គឺ​ជនជាតិ បារាំង​។ រដ្ឋមន្ដ្រីការបរទេស​បារាំង លោក Laurent Fabius បាន​ថ្លែងថា ជនជាតិ​បារាំង​៧​នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​នេះ ។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ លោក Sek Wannamethee បានឱ្យដឹងថា ជនជាតិ​ថៃ​៥​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះដែរ ហើយ​ក្រៅពីនេះ​នៅមាន​ជនជាតិ​កូរ៉េខាងត្បូង​, អូស្ដ្រាលី​, កាណាដា​, តៃវ៉ាន់​, ចិន​, មី​យ៉ាន់​ម៉ា និង​វៀតណាម​ផងដែរ ។
​មន្ដ្រី​បាន​បញ្ជាក់ថា គ្មាន​អ្នកដំណើរ ឬ​អាកាសយានិក​ណា​ម្នាក់​នៅ​រស់រានមានជីវិត​ក្រោយ​ហេតុការណ៍​ខាងលើ​នេះឡើយ ។​
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាកាស ចរណ៍​ស៊ីវិល​ឡាវ លោក Yakua Lo-pangka បាន​ប្រាប់​កាសែត​វៀង​ចន្ទ​ថា​ម ថា​“​ឥទ្ធិពល​កន្ទុយ​ខ្យល់ព្យុះ​នេះឯង​ហើយ​អាចជា​បុព្វហេតុ​បណ្ដាលឱ្យ យន្ដហោះ​នេះ​ធ្លាក់​” ។
​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយថា “​យន្ដហោះ​មានបំណង​ចុះចត ប៉ុន្ដែ​ត្រូវ​ទទួលរង​ការប៉ះទង្គិច​ជាមួយ​កម្លាំង​ខ្យល់​ខ្លាំង​បង្វែរ ឱ្យ​ក្បាល​យន្ដហោះ​នោះ​ឡើង​កាន់តែ​ខ្ពស់ ហើយ​រុញច្រាន​ចេញទៅ​ឆ្ងាយ​ពី​អាកាសយានដ្ឋាន និង​ចេញពី​តំបន់​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​រ៉ា​ដា​” ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya