ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » នេះហើយ​ប្តី​ហេងស៊យ វាយតប់​ប្រពន្ធ​រាល់ថ្ងៃ ទើប​ដាច់ចិត្ត​លេបថ្នាំ​កណ្តុរ​ប៉ង​បញ្ចប់ជីវិត

នេះហើយ​ប្តី​ហេងស៊យ វាយតប់​ប្រពន្ធ​រាល់ថ្ងៃ ទើប​ដាច់ចិត្ត​លេបថ្នាំ​កណ្តុរ​ប៉ង​បញ្ចប់ជីវិត

ខេត្តកណ្តាល ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅផ្ទះ​ជនរងគ្រោះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ប្ញ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១៧ ។

អំពើហិង្សា​ដែល​តែងតែ​កើតមានដដែលៗនៅក្នុង​គ្រួសារ​មួយ ដល់​ថ្ងៃកើតហេតុ ស្ត្រី​ជា​ប្រពន្ធ​មិនអាច​ទ្រាំ​បាន រហូត​ដាច់ចិត្ត​លេបថ្នាំ​កណ្តុរ​ប៉ង​បញ្ចប់ជីវិត តែ​ត្រូវបាន​ប្តី​ឃើញ​ក៏​យក​ទឹក​ពី​ក្បាល​រ៉ូ​ណេ​បាញ់​បញ្ចូល​មាត់ ដើម្បី​ឲ្យ​ក្អួត​ចេញមក​វិញ រួច​បន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឡោះ រ៉​ហា​នី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ។ ចំណែក​ជនសង្ស័យ ជា​ប្តី ឈ្មោះ​កូប យូ​សុះ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម  ។

គ្រួសារ​មួយ​នេះជារឿយៗ អំពើហិង្សា​តែង តែ​កើតមាន ដោយ​កន្លងមក​ប្តី​ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន ។ លុះដល់​ថ្ងៃកើតហេតុ ជនសង្ស័យ បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រឿង​ប្រើ​កូន​ឲ្យ​គួ​ក​ខោអាវ ។ ដោយ​ជនរងគ្រោះ​បាន​ដៀល ត្មិះ​ទៅលើ​ប្តី ធ្វើ​ឲ្យ​ប្តី​ខឹង​ស្ទុះ​ទៅ​ទាត់​កា​តូ​ទឹក បណ្តាល​ខ្ទាត​ត្រូវ​ជនរងគ្រោះ​ចំ​ភ្លៅ ជនរងគ្រោះ​បាន​យក​កា​តូ​ទឹក​គប់​ទៅវិញ ។  ពេលនោះ​បុរស​ទ្រូង​ប្រាំ​ហត្ថ ជា​ប្តី នាម​ស្ទុះ​មក​ទះកំភ្លៀង២ ដៃ​ចំ​ចំហៀង​ក្បាល​ខាងឆ្វេង​រួច​គេចខ្លួន​មក​ក្រោយ​ផ្ទះបាយ ។ ចំណែក​ជនរងគ្រោះ​បាន​រត់​មកប្តឹង​ឈ្មោះ​ទ្រេះ​កូប ព្រឹទ្ធិ​ចា​រ្យ​ក្នុងភូមិ ឲ្យ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ស្ងប់​ហេតុការណ៍​នេះ​តិច ជនរងគ្រោះ​បាន​ដើរទៅ​ទិញ​ថ្នាំ​កណ្តុរ​ចំនួន៣កញ្ចប់ មក អង្គុយ​ផឹក​នៅផ្ទះ​បាយ ។ ប្តី​ឃើញ​ក៏បាន​ស្ទុះ​នាំ​ជនរងគ្រោះ​ទៅ​កន្លែង​រ៉ូ​ណេ​ទឹក ហើយ​បាញ់ ទឹក​បញ្ចូល​មាត់ ដើម្បី​ឲ្យ​ក្អួត​ចេញមក​វិញ ។ បន្ទាប់មក​ឪពុកម្តាយ​ជនរងគ្រោះ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​កម្ពុជា-គុយ​វ៉ែត​ព្រែក​អញ្ចាញ ៕

8fe7cb55-8422-4a4a-8144-b0523015c16c 072f029a-6229-482e-9d57-af7531aaa8b0 ba757d09-6754-4b8a-84b6-8fd96d1b3fd9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya