ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ពាក្យសម្ដី ក្លាយទៅជា​អំពើហិង្សា ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់ ត្រូវ​គូភាគី​ទំនាស់ ប្រើ​កាំបិតប៉័ងតោ​កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់

ជម្លោះ​ពាក្យសម្ដី ក្លាយទៅជា​អំពើហិង្សា ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់ ត្រូវ​គូភាគី​ទំនាស់ ប្រើ​កាំបិតប៉័ងតោ​កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់

កំពង់ចាមៈ នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ត្រី​រងគ្រោះ​បាន​ធូរស្បើយ​បន្តិច​ហើយ តែ​ជនដៃដល់​មិនទាន់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅឡើយ​ទេ ដូច្នេះ​ស្ត្រី​រងគ្រោះ​បាន​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង។

ករណី​ហិង្សា​ដោយ​ចេតនា​នេះ ថ្វីត្បិតតែ​ពេលនេះ ជនដៃដល់​បាន​រត់គេចខ្លួន​ក៏ពិតមែន តែ​មិនអាច​រត់គេច​ពី​សំណាញ់​ច្បាប់​បាន​រហូត​នោះទេ ហើយ​ទោះបីជា​មានការ​សម្របសម្រួល​រវាង​ភាគី​ទាំងសងខាង​ក៏ដោយ ក៏​ជនបង្ក​មិនអាច​រួចខ្លួន​បានដែរ ព្រោះ​ករណី​កាប់​ប្រហារ​លើ​ជនរងគ្រោះ​នេះ វា​មាន​ភាព​សាហាវព្រៃផ្សៃ​ណាស់ ដូច្នេះ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ដាក់​ទៅ​តុលាការ​រួចរាល់​អស់ហើយ និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ផងដែរ។

កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង៩និង២០នាទី នៅ​ចំណុច​ខាងលិច​ផ្សារ​ស្ពឺ  ស្ថិតក្នុង​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ ដែល​ប្រព្រឹត្តិ​ដោយ​ឈ្មោះ ឌុល សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ស្ពឺ(ក) ឃុំ​ជយោ បាន​យក​កាំបិតប៉័ងតោ កាប់​ទៅលើ​ឈ្មោះ ស៊ូ សុខ​ឡាយ ភេទ​ស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ក្បាលហុង​ចាស់ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ត្រូវ​ចំនួន៣កន្លែង ១-ត្រូវ​ក្បាល​ផ្នែក​ខាងឆ្វេង ២-ត្រូវ​កជើង​ខាងស្តាំ និង៣-ត្រូវ​ក្បាលជង្គង់​ឆ្វេង ៕

81848704 81848706 81848708 818487014 818487016

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya