ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវសុធារសសង្កាត់ចតុមុខខណ្ឌដូនពេញ គេបានប្រទះឃើញស្ដ្រីរើសអេតចាយម្នាក់ដួលសន្លប់នៅលើសួរច្បាប់មុខវត្ដបទុមវតី សន្លប់ស្ដូកស្ដឹងតែម្ដង ។ ប្រជាពលរដ្ឋបានរាយការណ៍ថាមានអ្នកស្លាប់ ប៉ុន្ដែពេលគាត់ចុះមកដល់កន្លែងកើតហេតុស្ដ្រីមិនទាន់ដាច់ខ្យល់ទើបគាត់បានទិញទឹកនិងទិញបាយយកមកឲ្យហូបទើបមានកម្លាំងដើរត្រលប់មកផ្ទះវិញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ស្ដ្រីខាងលើមានបានស្គាល់ឈ្មោះទេ តែស្នាក់នៅអាគារប៊ូឌិញសង្កាត់ទន្លេបាសាក ខណ្ឌចំការមន ។ ក្រោយពេលសមត្ថកិច្ចទិញបាយនិងទិញទឹកឲ្យហូបរួចស្ដ្រីរើសអេតចាយខាងលើនេះដើរត្រលប់មកផ្ទះវិញ ៕