ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » លេចធ្លោ​ម្នាក់ទៀត «ម្លិះ​កោះក្របី» ចេញមក​ទម្លាយ​ការឈឺចាប់ ថ្នាក់ដឹកនាំ​បក្សប្រឆាំង ពូកែ​ញុះញង់ និង​ចេះ​ដុត​កំហឹង​មនុស្ស

លេចធ្លោ​ម្នាក់ទៀត «ម្លិះ​កោះក្របី» ចេញមក​ទម្លាយ​ការឈឺចាប់ ថ្នាក់ដឹកនាំ​បក្សប្រឆាំង ពូកែ​ញុះញង់ និង​ចេះ​ដុត​កំហឹង​មនុស្ស

(ភ្នំពេញ)៖ នៅពេលនេះ​អតីត​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ដ៏​លេចធ្លោ និង​សកម្ម​ម្នាក់ទៀត ដែល​បាន​ចំណាយ​លុយកាក់ កម្លាំង និង​ពេលវេលា​យ៉ាងច្រើន ដើម្បី​ចូលរួម​ដង្ហែ តវ៉ា និង​ធ្វើ​មហា​បាតុកម្ម​កាលពី​ឆ្នាំ២០១៣នោះ បាន​ចេញមក​រៀបរាប់​ពី​ការឈឺចាប់​ទៀតហើយ និង​សោកស្តាយ​បំផុត​ដែល​ជ្រុលខ្លួន ទៅ​គាំទ្រ​បក្ស សង្គ្រោះ​ជាតិ។

នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ កញ្ញា សូ ធារ៉ា ម្ចាស់​សំនៀង​បទ «យួន​ចូល​ស្រុក» ក្នុង​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត ក៏ដូចជា​ក្បួន​បាតុកម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ (CNRP) កាលពី​ឆ្នាំ២០១៣ កន្លងទៅ បាន​ចេញមក​លាតត្រដាង​ការពិត​នូវ​ទង្វើ​បោកប្រាស់​របស់​បក្សប្រឆាំង​មួយ​នេះ ព្រមទាំង​បង្ហាញ​នូវ​ការ ឈឺចាប់​ខ្លោចផ្សា ចំពោះ​ការ​តិះដៀល​ដោយ​ពាក្យអសុរស ពី​អ្នកគាំទ្រ​បក្សប្រឆាំង​ដូចជា លក់​ឧ​ត្ត​ម​គតិ លក់​ក្បាល និង​ជនជាតិ​យួន ពេល​ឈប់​គាំទ្រ បក្ស​មួយ​នេះ។

អ្នកនាង ជា ស្រី​ពៅ ដែលមាន Account Facebook «ម្លិះ កោះក្របី» នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ បាន​ដាច់ចិត្ត​ចេញមក​ទម្លាយ​ពី​ការឈឺចាប់ និង​ពី​មូលហេតុធំៗ ដែល​ខ្លួន​បាន​ដើរ​ចេញពី​បក្ស​មួយ​នេះ ដែល​ពីមុន​ខ្លួន​បាន​ចូលរួម​យ៉ាងសកម្ម​បំផុត ក្នុងការ​ចូលរួម​ឃោសនា ការ​ដង្ហែ​ក្បួន និង​ចូលរួម​ធ្វើ មហា​បាតុកម្ម​ដឹកនាំ​លោក សម រង្ស៊ី និង​លោក កឹម សុខា។

អ្នកនាង​ដ៏​ស្រស់​សោភា​ព «ម្លិះ កោះក្របី» បាន​រម្លឹក​នូវ​ការឈឺចាប់​មួយ​នោះ​គឺ មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ទៅ​អ្នកគាំទ្រ​របស់ខ្លួន​ថា នឹងមិន​ចូល​ភា​នោះឡើយ រហូតដល់​ទៅ​ស្បថស្បែ​ទៀតផង ប៉ុន្តែ​ទីបំផុត​ពួកគេ​កំសាក បាន​រត់​ចូល​សភាព ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត និង​ខ្លោចចិត្ត​យ៉ាងខ្លាំង។ ចំពោះ​សកម្មភាព​ចូលរួម​សកម្មភាព ជាមួយ​បក្ស​សង្គ្រោះ​ជាតិ នាពេល​កន្លង​ទៅនោះ «ម្លិះ កោះក្របី» បាន​ឲ្យ​ដឹងថា ពេល​ចូលរួមម្តងៗ នាង​ត្រូវ​ចំណាយលុយ ពី២០០ទៅ៣០០ដុល្លារ។ ពេលខ្លះ​រៀបចំ​បាយ២០០ទៅ៣០០កញ្ចប់ ទឹក​សុទ្ធ ហើយ​ថែម​ចេញ​លុយ​ចាក់​សាំង ឲ្យ​អ្នកគាំទ្រ​ផ្សេង​ទៀតផង​ឲ្យ​តែ​បានឈ្នះ និង​ដឹកនាំ​ប្រទេស ដើម្បី​ការរីកចំរើន​ថែមទៀត ប៉ុន្តែ​ទីបំផុត​គ្មាន​បាន​អី ក្រៅពី​ការ​ឈរ​មើល​ពួកគេ​ចូលទៅ​អង្គុយ ក្នុង​រដ្ឋ​សភាព ដោយ​មិន​នឹង​ឃើញ អ្នកគាំទ្រ​ទាល់តែសោះ។

«ម្លិះ កោះក្របី» ក៏បាន​បញ្ជាក់​ផងដែរ​ថា ពីមុន​នាង​មាន​ហាង​ម៉ាស្សា​ចំនួន២កន្លែង មួយ​នៅ​ខាងក្រោយ​ក្រសួង​ដែនដី និង​មួយកន្លែង​នៅក្បែរ​រង្វង់​មូល ផ្សារ​ដើម​ថ្លូ​វ ដែល​ត្រូវ​ចំណាយ​ទុន​អស់​ជិត៤ម៉ឺន​ដុល្លារ ប៉ុន្តែ​នៅពេលនេះ បាន​រលាយ​អស់ហើយ។ អ្វីដែល​ធ្វើ​ឲ្យ​នាង​ចាំ និង​នឹកឃើញ​ជាក់​ភ្នែក​នោះ​គឺ ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពូកែ និង​ជំនាញ​ណាស់​ញុះញង់ និង​ចេះ​ឲ្យ​ដុត​កំហឹង​មនុស្ស ដើម្បី​បង្កចលាចល និង​អនាធិបតេយ្យ​នៅក្នុង​សង្គម​ជាដើម។

ជាមួយគ្នានេះ មិន​ខុសពី​ការលើកឡើង​របស់​កញ្ញា សូ ធារ៉ា អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​ដ៏​ល្បី​ម្នាក់នេះ ក៏​សម្តែង​ការឈឺចាប់​នូវ​ការ​លាប​ពណ៌ និង​តិះដៀល​ថា នាង​ជា​ជន​លក់​ឧ​ត្ត​ម​គតិ លក់​ក្បាល និង​ភ្លេច​កំណើត ដែល​ពាក្យ​មុសា​ទាំងនេះ​បាន​កើតឡើង​នៅពេល​នាង​ឈប់​គាំទ្រ បក្សប្រឆាំង​មួយ​នេះ។ បើតាម «ម្លិះ កោះក្របី» មិន​ត្រឹមតែ​នាង​ម្នាក់​ទេ ដែល​ឆ្អែត​នឹង​បក្ស​សង្គ្រោះ​រហូត​ដើរចេញ​នោះ គឺមាន​អ្នកគាំទ្រ​ជាច្រើន​នាក់ ផ្សេងទៀត ក៏បាន​ឈប់​គាំទ្រ​ផងដែរ គ្រាន់តែ​ពួកគេ​មិន​ហ៊ាន​ប្រកាស​ចេញមុខ​តែប៉ុណ្ណោះ ៕

1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya