ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ស្រុក​កែវ​សីមា ជំនន់​ទឹកភ្លៀង​វាយប្រហារ​ផ្ទះ​ពលរដ្ឋ១០ខ្នង

ស្រុក​កែវ​សីមា ជំនន់​ទឹកភ្លៀង​វាយប្រហារ​ផ្ទះ​ពលរដ្ឋ១០ខ្នង

(មណ្ឌលគិរី)៖កាលពី​ថ្ងៃទី៣១ឧសភា​ឆ្នាំ២០១៧ ទឹកជំនន់​ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១០ខ្នង​នៅ​ចំណុច​ភូមិ​ទូល ឃុំ​មេ​ម៉​ង់​ជាប់​អូ​តេ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។
នៅ​ព្រឹក​ថ្ងៃទី១ខែមិថុនា​ឆ្នាំ២០១៧នេះ​ថា ករណី​ខាងលើ​ជា​ករណី​ជន់​ទឹកភ្លៀង ដែល​ជន​លិច​ផ្ទះ​ប្រជាពលរដ្ឋ ក្រោយពេល​ដែលមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​ថ្ងៃ៣១ឧសភា​នោះ។លោក​បាន​បន្តថា ផ្ទះ​ប្រជាពលរដ្ឋ​គ្រាន់តែ​ទឹក​លេច​ចូល​ផ្ទះ​តែប៉ុណ្ណោះ ព្រោះ​លំនៅស្ថាន​ស្ថិតនៅក្បែរៗអូរ ងាយ​រង​ផលប៉ះពាល់។នៅ​ព្រឹក​នេះ កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​កំពុង​ជួយ​ជម្លៀសក្មេងៗមនុស្ស​ចាស់ ចេញពី​ទីតាំង​នោះ និង​រក​កន្លែង​មាន​សុវត្ថិភាព ក្រែង​កើត​ផលប៉ះពាល់ផ្សេងៗដែល​មើលមិនឃើញ។

ក្រុម​កា​ងារ​កាកបាតក្រហម កំពុង​ឃ្លាំមើល​ស្ថាន​ការ​មួយ​អ​ន្លឺ​សិន ត្បិត ជំនន់​ទឹកភ្លៀង​នេះ អាច​ស្រក​ទៅវិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​មាន​ភ្លៀង។លោក​បញ្ជាក់ថា ប្រសិនបើ​ករណី​ចាំបាច់ ក្រុម​កា​ងារ​កាកបាទក្រហម​និង​ចុះទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ភ្លាម។

ទោះជា​យ៉ាងណា ជំនន់​ទឹកភ្លៀង បាន​ស្រក​ទៅវិញ​បន្តិចម្តងៗ មិន​បណ្តាល​ឲ្យ បាត់បង់​ឬ​ខូចខាត​ទ្រព្យ​ស​ម្ប​ត្ត​អ្វី​ធ្ងន់​ធ្ងូ​រ​នោះទេ។កណី​នេះ​កម្លាំង នគរបាល​ក្រោម​បញ្ជា​លោក​ស៊ិន ប៊ុនធឿន អធិការ​ស្រុក​កំពង់តែ​ជួយ​ជម្លៀស​ប្រជា​ពល​ដ្ឋ​មក​ទីតាំង​មាន​សុវត្ថិភាព​ហើយ៕photo_2017-06-01_10-47-27 photo_2017-06-01_10-47-40 photo_2017-06-01_10-47-53 ssss

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya