ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ខ្ញុំ​ឈប់​ស្ងៀម​លើ​ចិញ្ចើមថ្នល់ មក​បុក​អូន​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង

ខ្ញុំ​ឈប់​ស្ងៀម​លើ​ចិញ្ចើមថ្នល់ មក​បុក​អូន​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង០៩ និង២០នាទី​យប់​ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៧ លោកនាយ​ប៉ុ​ស្ដ៍​នគរបាល​មួយរូប ត្រូវបាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ក្រោយពី​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដែល​ឈប់​ស្ងៀម​លើ​ចិញ្ចើមថ្នល់ ស្ថិត​ត្រង់ចំណុច​ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង។ ជនរងគ្រោះ​ខាងលើ ឈ្មោះ​ហ៊ាន សុ​ភី អាយុ៣៩ឆ្នាំ ជា​មន្ត្រីនគរបាល មាន​តួនាទី​ជា​នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កំរ់ង ស្រុក​កំរៀង ។

មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅបុក​គូទ​រថយន្ត​ដែល​កំពុង​ឈប់​ចិញ្ចើមថ្នល់ ដែលជា​ចំណុច​ផ្លូវ​កោង​ផង ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា ។ រថយន្ត​នោះ​ប្រភេទ​ដឹកទំនិញ មាន​ពាក់​ស្លាក​លេខ​តាកែវ 3A-1593 បើកបរ​ដោយ​ឈ្មោះ​សុខ រ៉ា អាយុ៣០ឆ្នាំ ។ ពេលនោះ ជនរងគ្រោះ​បាន​របួសធ្ងន់ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

កន្លងមក​គេ​តែងតែ​ឃើញ​រថយន្ត​ដឹកទំនិញ​នានា ឈប់​សំចត​នៅ​ទីនោះ ដែលជា​ចំនុច​ផ្លូវ​កោង​ដ៏​គ្រោះថ្នាក់​បំផុត។ សាក្សី​បន្តថា នៅ​យប់កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បាន​បើក​ឈប់​នៅ​ទីនោះ ហើយ​ឃើញ​បើកភ្លើង​ជាស​ញ្ញា​ដែរ ប៉ុន្តែ​ទំនង​ដោយសារតែ​កន្លែង​នោះ​ផ្លូវ​កោង ខណ:ជនរងគ្រោះ​ជិះ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន​ផង ទើប​ជ្រុល​បុក​គូថ​រថយន្ត​តែម្ដង ៕1de6ae83-a54e-4fb5-874b-39fafd54c023 92f593de-3318-4cea-9c35-ad890ba6352e 656534e8-9246-40f7-a3e4-938f3b541c74 df3fb7f3-f37d-4947-87ec-085603196a2c

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya