កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៣នេះ មុខសញ្ញាចែកចាយ និងប្រើ ប្រាស់គ្រឿងញៀន ដ៏សកម្មម្នាក់ ត្រូវបាន កម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរគ្រឿងញៀន ខេត្ដកំពង់ស្ពឺ សហការ ជាមួយកម្លាំងនគរបាលស្រុកគងពិសី និង កម្លាំងនគរបាលមូលដ្ឋាន ។ ចាប់ខ្លួន ខណៈដែលជនសង្ស័យ កំពុងធ្វើសកម្មភាព ប្រើប្រាស់និងចែកចាយ គ្រឿងញៀននៅក្នុងផ្ទះ ដែលគេទុកចោល ក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជន សង្ស័យរូបនេះ ឈ្មោះសូត្រ ច្រេះ អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃ ក្រោយ ឃុំតាំងដូយ ស្រុកបាទី ខេត្ដតាកែវ ហើយជាមុខសញ្ញា ដ៏សកម្មម្នាក់ ក្នុងការចែកចាយគ្រឿងញៀន នាពេលកន្លងទៅ ៕
» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួនជនចែកចាយ គ្រឿងញៀន នៅឃុំជង្រុក