ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » បង​ចង់​ធ្វើបាប​អូន បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

បង​ចង់​ធ្វើបាប​អូន បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ

ភ្នំពេញ ៖ ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង៧និង៣០នាទី​ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ វាលស្រែ​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ ភូមិ​ស្វាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ម្នាក់​បន្ទាប់ពី​ទំនេរ បាន​ឆ្លៀត​រាយ​ខ្សែភ្លើង​យកទៅ​ឆក់​ត្រី​ក្នុង​ស្រែ ក្បែរ​ផ្ទះ តែ​ជា​អកុសល ភ្លាត់ស្នៀត ត្រូវបាន​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​ប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ក្នុងភូមិ ។

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ចុក វី ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង មាន​ប្រពន្ធ ឈ្មោះ ចែម មករា អាយុ៣៥ឆ្នាំ មុខរបរ មេផ្ទះ មានកូន​ប្រុស២នាក់ ក្ន៧ង​បន្ទុកគ្រួសារ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាង១ឆ្នាំ​មកហើយ មាន​ស្រុកកំណើត​ភូមិ ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។
មុនពេល​កើតហេតុ​ជនរងគ្រោះ​គេ​ឃើញ តរាយ​ខ្សែភ្លើង​យកមក​ឆក់​ត្រី២ថ្ងៃ​មកហើយ លុះ​មកដល់​ព្រឹក​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​តរាយ​ខ្សែភ្លើង ឆក់​ត្រី​សារជាថ្មី​ម្តងទៀត តែម្នាក់ឯង ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ដោយសារ​ការធ្វេសប្រហែស ភ្លាត់ស្នៀត ត្រូវបាន​ឆក់​ស្លាប់​ខ្លួនឯង​ទី​វិញ ដួល​ប្រកាច់​ស្លាប់​ក្នុង​ទឹក​ស្រែ​តែម្តង។
ឃើញ​ដូច្នោះ បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃើញ​ផ្អើល ឆោឡោ រត់​ទៅ​បិត​ផ្តាច់​ចរន្ត​ភ្លើង ជួយ​ស្រង់ តែ​ហួសពេល​ទៅហើយ ស្លាប់បាត់​ជីវិត ទៅហើយ៕18765944_1892493691024787_1469296562524448253_n 18813853_1892493757691447_3653490323526329938_n 18838864_1892493674358122_2031760774439319865_n 18881752_1892493721024784_8578609444496079251_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya