ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អូន​ឈរ​នៅ​ហ្នឹង​សោះ​មក​បុក​អូន លោក​ប៉ូលិស​ជួយ​ផង តើន​រណា​ខុស នរណា​ត្រូវ?

អូន​ឈរ​នៅ​ហ្នឹង​សោះ​មក​បុក​អូន លោក​ប៉ូលិស​ជួយ​ផង តើន​រណា​ខុស នរណា​ត្រូវ?

(កំពត)៖កាលពី​យប់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ បន្ទាប់ពី​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ជ្រុល​បុក​ខឿន​ពុះ​ទ្រូងផ្លូវ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ។ សព​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​និង​អាស័យដ្ឋាន​ព្រមទាំង​ញាតិសន្តាន​នៅឡើយ។
កាលពី​ម៉ោង​ប្រហែល៩និង១០នាទី​យប់​ថ្ងៃទី៣១ខែឧសភា​ឆ្នាំ២០១៧អ្នកជិតខាង​បានឃើញ​ភ្លើង​ម៉ូតូ​មួយគ្រឿង​មកពី​ទិសខាងកើត​រួច​លាន់​ស្នូរ​បុក​ត្រង់​ខឿន​ពុះ​ទ្រូងផ្លូវ​គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង។ពេល​អ្នកភូមិ​នាំគ្នា​ស្ទុះ​រត់​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដេក​ដួល​លើផ្លូវ​ថ្នល់​ឃ្លាតឆ្ងាយ​ពី​ម៉ូតូ​របស់ខ្លួន​ដោយ​ហូរឈាម​ពេញមុខ​មាត់​និង​បាត់​បង់ជីវិតភ្លាម។

មុន​គ្រោះថ្នាក់​ម៉ូតូ​នេះ​រត់​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ទើប​ជ្រុល​បុក​ឡើង​ខឿន​ពុះ​ទ្រូងផ្លូវ​រួច​បន្ត​បុក​ស្លាក​បញ្ជា​ចរាចរ​បណ្តាល​ឲ្យ​ដួល​ខ្ទាត​អ្នកបើកបរ​ផ្លោង​បោក​ធ្លា​ក់លើ​ថ្នល់​រហូត​បាត់​បង់ជីវិត​តែម្តង។
ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​បាន​អំពាវនាវ​និង​រង់ចាំ​អស់​រយៈពេល​ដ៏​យូរ​ទើប​សម្រេច​ឲ្យ​រថយន្ត​សង្គ្រោះ​ដឹកយក​សព​ទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត ដើម្បី​ទុក​ឱកាស​ដល់​សាច់ញាតិ​មក​ពិនិត្យ​និង​នាំយកទៅ​លំនៅស្ថាន ៕photo_2017-06-01_09-44-01 photo_2017-06-01_09-44-11 photo_2017-06-01_09-44-22

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya