ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ក្រុង​សំរោង

ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ក្រុង​សំរោង

ឧ​ត្ត​រ​មានជ័យ៖ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្លូវបែក​ជា​បួន​លើផ្លូវ​ជាតិ​លេខ៥៦ ស្ថិតក្នុង​ភូម​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។
ជនរងគ្រោះ​មានឈ្មោះ យៀ​ត ផា ភេទ​ស្រី អាយុ៤៣ឆ្នាំ រស់នៅ​ភូមិ​អូ​ព្រាល សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង រងរបួស​ធ្ងន់ បើកបរ​ម៉ូតូ​ម៉ាក សង់​សេរី ឆ្នាំ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1G 2608។ ត្រូវបាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កោះកុង 2A 0952 (តាក់ស៊ី) បើកបរ​ដោយ​ឈ្មោះ ទៀង សុខុម ភេទ​ប្រុស បុក​ពី​ខាងក្រោយ បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ បាន​ទូរស័ព្ទ​ហៅ​ឡានពេទ្យ ដើម្បី​យក​ជនរងគ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។ ចំណែក​រថយន្ត និង​ម៉ូតូ​យកមក​រក្សាទុក​រង់ ចាំ​ការដោះស្រាយ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ជា​ក្រោយ៕

smach (3) smach (4)

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya