ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មិនចេះ​ធ្វើ​ចោរ ចង់​បន្លំ​យក,,,

មិនចេះ​ធ្វើ​ចោរ ចង់​បន្លំ​យក,,,

ភ្នំពេញ ៖ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំនុច​កន្លែង​ផ្ញើម៉ូតូ​ក្រសួង​ប្រេ​ស​នី​យ៍ ផ្លូវ១០២កែង ១៣ភូមិ៥ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់​ក្របួច​ជាប់​និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​បណ្ដាល​ឲ្យ​រងរបួស​បែក​មុខ​បែក​មាត់​ហូរឈាម​ស្រោច​ពេញមុខ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព យក​ម៉ូតូ​សង​កូរ៉េ​ទៅ​ផ្ញើ ចង់​បន្លំ​សំបុត្រ​យក​ម៉ូតូ​ថ្មី ។

ជនសង្ស័យ​ឈ្មោះ​សួន ប៉ុន​លី​ភេទ​ប្រុស​អាយុ 39ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ138ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពីបទ​លួច(បន្លំ សំបុត្រ​ផ្ញើ​ម៉ូតូ​យក​ម៉ូតូ) និង​ម៉ូតូ​របស់​ជនសង្ស័យ សង​កូរ៉េ ពណ៌​ក្រហម​អត់ គ្មាន​ស្លាក​លេខ ។

នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​សង​កូរ៉េ ពណ៍​ក្រហម បាន​យកទៅ​ផ្ញើរ​ម៉ូតូ​នៅមុខ​ក្រសួង​ប្រេ​ស​នី​យ៍ ក្បែរ​រមណី​ដ្ឋា​ន​វត្តភ្នំ ហើយ​មួយ​សន្ទះ​ក្រោយមក ពេល​ខ្លួន​ត្រឡប់មក​យក​ម៉ូតូ​វិញ រូបគេ​បាន​ប្រើល្បិច​បន្លំ​យក​សំបុត្រ​របស់ខ្លួន​ដែល​ម៉ូតូ​ម៉ាក់​សង​កូរ៉េ បែក​ជា​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា សេ១២៥របស់​អ្នកផ្សេង​វិញ ភ្លាមនោះ​អ្នកទទួល​ផ្ញើរ បានដឹងថា​ម៉ូតូ​ដែល​ខ្លួន​យក​នេះ​មិនមែន ប្រុង​ចាប់​ឲ្យ​ជាប់​ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​ព្យាយាម​រត់ចោល​ម៉ូតូ ដើម្បី​យករួចខ្លួន តែ​ត្រូវ​អ្នករត់​កង់​បី​កាត់​ចង្កូត​ជួយ​អន្តរ​គម​ន៍ ធ្វើ​ឲ្យ​ជនសង្ស័យ​លោត​មិន​ផុត​បណ្ដាល​ឲ្យ​ដួល​ក្បែរ​ប៉ុ​ស្ត៍​វត្តភ្នំ ទើប​ប្រជាពលរដ្ឋ​ចាប់​ជាប់​នាំគ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រងរបួស​តែម្តង ៕

IMG_4073 IMG_4074 IMG_4075 IMG_4076

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya