ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​អ្នកបង្ក​ជា​ជន​ជាតិចិន ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ដោះលែង ក្រោយពី​ដក​ពាក្យបណ្តឹង សុខចិត្ត​ទទួល​សំណង​ជំងឺ​ចិត្ត​ចំនួន៤០០០ដុល្លា

បុរស​អ្នកបង្ក​ជា​ជន​ជាតិចិន ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ដោះលែង ក្រោយពី​ដក​ពាក្យបណ្តឹង សុខចិត្ត​ទទួល​សំណង​ជំងឺ​ចិត្ត​ចំនួន៤០០០ដុល្លា

(កណ្តាល)៖ នៅ​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ពិតជា​មានការ​ដោះលែង​បុរស​ជនជាតិ​ចិន​ឈ្មោះ XIA JIN អាយុ៣១ឆ្នាំ ស្នាក់​នៅក្នុង​រោងចក្រ​សួន​ឧស្សាហកម្ម សំរោង​ធំ មាន​មុខងារ​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​សំលៀកបំពាក់​ក្នុង​រោងចក្រ ស្ថិតក្នុង ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ប្រាកដ​មែន ។

ពេលនេះ​ស្ថានភាព​ជនរងគ្រោះ​ត្រូវ​ពិការ​អចិន្ដ្រៃយ៍​ហើយ ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ដោយ​ស្មា​ខាងស្តាំ​ស្ទើរ​ដាច់ ហើយ​ត្រឹម​ចង្កេះ​ចុះក្រោម​ត្រូវ​ពិការ​ទាំងស្រុង សូម្បីតែ​ប្រដាប់ភេទ​ក៏​លែង​ដំណើរការ​ដែរ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១។

ការលើកឡើង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ក្រោយពី​ពួកគាត់​សុខចិត្ត​ទទួល​សំណង​ជំងឺ​ចិត្ត​ចំនួន៤០០០ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្ដឹង។ ពួកគាត់ ថា ត្រូវតែ​ទ្រាំ​យក​សំណង​នេះ ព្រោះ​ពួកគាត់​ខ្វះខាត​ខ្លាំងណាស់ តែ​ការសម្រេច​យ៉ាងណា​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ ។

មូលហេតុ​នៃ​ការដោះលែង​នេះ ត្រូវបាន​លោក សុចិ​ត្រា អះអាងថា មកពី​ជនរងគ្រោះ​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្ដឹង, ជនសង្ស័យ​មាន​អ្នកធានា​ត្រឹមត្រូវ និង​ចំណុច​សំខាន់ បើទោះជា​មានការ​ដោះលែង​ពិតមែន តែ​នីតិវិធី​នៅ​បន្ត​ទៅមុខ​ដដែល។

អ្នកច្បាប់​មួយរូប អះអាងថា ការដក​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​មិនអាច​បញ្ចប់​បណ្ដឹងអាជ្ញា​បានទេ។

ជាការ​កត់សម្គាល់ កាលពី​រសៀល​ថ្ងៃទី៣១ ខែឧសភា នគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជូន​ជនសង្ស័យ​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដោយ​ពុំមាន​ការដាក់​ខ្នោះដៃ​ដូច​ជនសង្ស័យ​ដទៃទៀត​ដែល​បញ្ជូនមក​តុលាការ​ទេ។ គេ​សង្កេតឃើញថា បុរស​ជនជាតិ​ចិន និង​ខ្មែរ​ប្រមាណ៦នាក់ នៅ​អម​ជនសង្ស័យ​ជានិច្ច។ រហូតដល់​ម៉ោង​ជិត៥ល្ងាច គេ​ឃើញ​មន្ត្រី​តុលាការ​ប្រាប់ថា ជនសង្ស័យ​ត្រូវ​ផ្ញើ​នៅ​កន្លែង​ប៉ូលិស​មួយ​យប់​សិន។ តែ​ក្រោយមក​ចេះតែ​អូសបន្លាយ រហូត​មានការ​ទទួលយក​សំណង រួច​បំពេញបែបបទ​ដោះលែងភ្លាមៗតែម្តង នៅវេលា​ម៉ោង​ជិត៧យប់ ៕

1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya