ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស៊យ​នោះ​មហា​ស៊យ​ហើយ កុមារី​រត់​ឆ្លងថ្នល់ បែរជា…

ស៊យ​នោះ​មហា​ស៊យ​ហើយ កុមារី​រត់​ឆ្លងថ្នល់ បែរជា…

(បាត់ដំបង)៖ហេតុការណ៍​នេះ​កើតឡើង កាលពី​រសៀល​ថ្ងៃទី៣១ ខែឧសភា​ឆ្នាំ២០១៧ នៅតាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ១ខ្សែ​ចូលទៅ​ស្រុក​រុក្ខ​គី​រី ត្រង់ចំណុច​អាង​ចាយ​វ៉ា​យ​ក្នុងភូមិ​ចាម​រអា​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោងឫស្សី ។ កុមារី​អាយុ៨ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​ដោយសារ​ចុះ​ពីលើ​គោយន្ត​រត់​ឆ្លងថ្នល់​ទៅផ្ទះ​ក៏ត្រូវ​រថយន្តបុក។
សព​កុមារី​រងគ្រោះ​មានឈ្មោះ​ប៉ាន សោភា អាយុ៨ឆ្នាំ​មុខរបរ​សិស្ស​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ​យិន ពិ​ចិត្ត​អាយុ២៩ឆ្នាំ​មុខរបរ​បើកបរ​នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង។

មុនពេល​កើតហេតុ​មាន​រថយន្ត១គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ស្តា​រិច​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N.4165ពេលមកដល់​កន្លែងកើតហេតុ​ខាងលើ​បាន​បុក​ក្មេងស្រី​ម្នាក់​ខណៈ​ចុះ​ពីលើ​គោយន្ត​រត់​ឆ្លងថ្នល់​ទៅផ្ទះ​មិនបាន​មើល​ឆ្វេង​ស្តាំ​ក៍​ត្រូវ​រថយន្តបុក​មួយ​ទំហឹង​តែម្តង បណ្ដាល​ឳ្យ​រងរបួស​ធ្ងន់​ពេល​ក្រុមគ្រួសារ​បញ្ជូនទៅ​ដល់​ម​ន្ទី​ពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​ក៏បាន​ដាច់ខ្យល់​ស្លាប់ ។ សាកសព​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ចំណែក​តៃកុង​ឡាន​និង​រថយន្ត​ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ដោះស្រាយ​តាមច្បាប់៕

8c0e1944-c72d-464e-992b-158dd343c41f 492a4255-c99d-4921-8094-e224535d93a6 1912db6d-c2e9-4dd1-8cd0-788934f3a2a9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya