កណ្ដាល៖ នៅវេលាម៉ោង៩ យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាសង្សារនឹងគ្នា ពាក់ព័ន្ធបទល្មើស ចែកចាយគ្រឿងញៀន ករណី នេះធ្វើឡើង នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ នូ រ៉ាដែន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ និងទី២. ឈ្មោះ សៅ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនារី បំរើការខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ។ វត្ថុតាងចាប់យក រួមមានម្សៅក្រាមសថ្លា សង្ស័យ សារធាតុញៀន (ម៉ាទឹកកក) ៣កញ្ចប់ធំ និងទូរសព្ទ័ដៃ១គ្រឿង ។
នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកជំនាញស្រុក សហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាលពើក និងបែកចាន បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុង ជួញដូរសារធាតុញៀន នៅចំណុចខាងលើ ទើបកម្លាំងស្រុកនិងប៉ុស្តិ៍ ឈានទៅដល់ការបង្ក្រាប ជនសង្ស័យទាំង ២នាក់ បានតែម្ដង ៕