ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ញា​រ​ជើង របួសស្រាល៤នាក់

ឡាន​បុក​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ញា​រ​ជើង របួសស្រាល៤នាក់

ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ កាលពី​វេលា​ម៉ោង១២នឹង៣០នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងែ​ទី១ ខែមិថុនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ​លេខ១១០ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​កង​បី​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AU- 0394 បើក​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​មនុស្ស​ចាស់​ក្មេងប្រុស​ស្រី៣នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ១១០ ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ស្តុ​ប​បែក​ជា​បួន មុខ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ក៏មាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយគ្រឿង ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK- 6311 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​កន្លែងកើតហេតុ​ខាងលើ រថយន្ត​តាក់ស៊ី​នោះ មិនបាន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ពី​ចំហៀង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​កង់​បី​ក្រឡាប់​នៅនឹងកន្លែង រង​ការខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​តាក់​វិញ រង​ការខូចខាត​តែ​បន្តិច​នោះទេ ចំណែក​អ្នកបើក​ម៉ូតូ​កង​បី នឹង​អ្នករួមដំណើរ​វិញ គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ៕

81291502 81291503 81291504

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya