ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ពេញ១ខែឧសភា គ្រោះថ្នាក​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន២៧២លើក ស្លាប់​មនុស្ស១២៩នាក់ និង​រងរបួស៤៣៥នាក់

ពេញ១ខែឧសភា គ្រោះថ្នាក​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន២៧២លើក ស្លាប់​មនុស្ស១២៩នាក់ និង​រងរបួស៤៣៥នាក់

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​ពេញ១ខែឧសភា ឆ្នាំ២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន២៧២លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១២៩នាក់ របួសធ្ងន់២៧៧នាក់ និង​របួសស្រាល​ចំនួន១៥៨នាក់។

របាយការណ៍​បាន​បញ្ជាក់ថា ករណី​បើកបរ​ហួស​ល្បឿន​កំណត់​ចំនួន១០៣លើក, ស្រវឹង​ចំនួន១៣លើក, ប្រជែង​ចំនួន៣៩លើក, មិន​ប្រកាន់​ស្ដាំ២៩លើក, មិន​គោរព​សិទ្ធិ៥១លើក, បត់​គ្រោះថ្នាក់២៥លើក, កត្តា​យានយន្ដ៥លើក និង​ងងុយដេក៧លើក។

ខេត្ត​ដែលមាន​ករណី​គ្រោះថ្នាក់​ច្រើនជាងគេ​រួមមាន ខេត្តកំពង់ស្ពឺ កើតឡើង​ចំនួន១៤លើក, ខេត្តកណ្ដាល កើតឡើង​ចំនួន១៨លើក, ខេត្តបាត់ដំបង កើតឡើង​ចំនួន១០លើក, ខេត្តតាកែវ កើតឡើង​ចំនួន៧លើក, ខេត្តកំពង់ចាម កើតឡើង​ចំនួន១៩លើក, ខេត្តពោធិ៍សាត់ កើតឡើង​ចំនួន១៧លើក, រាជធានី​ភ្នំពេញ កើតឡើង​ចំនួន៤០លើក និង​ខេត្តបន្ទាយមានជ័យ កើតឡើង​ចំនួន១១លើក។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង២៧២លើក​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​យានយន្ដ​សរុប​ចំនួន៤៧៤គ្រឿង ដោយ​ក្នុងនោះ​រួមមាន​ម៉ូតូ​ចំនួន២៦៦គ្រឿង រថយន្ដ​ធុន​តូច​ចំនួន១២០គ្រឿង, រថយន្ដ​ធុន​ធំ​ចំនួន៦៥គ្រឿង, យានយន្ដផ្សេងៗចំនួន២៣គ្រឿង និង​អ្នក​ថ្មើ​ជើង២៤នាក់៕4049

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya