ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សុខ​ផល អគ្គនាយក​នគរបាល​អន្តោប្រវេសន៍ មើល​លោក​អ៊ី​ចំរើន មេ​បុ​ស្តិ​អូយ៉ាដាវ និង​លោក​សុខ​សំអាន​នាយរង​ប៉ុស្តិ៍ កំពុង​រង​ការចោទប្រកាន់​ពុករលួយ​បើកទ្វារ​ឱ្យ​ឡាន​ដឹកឈើ​ចេញទៅ​ប្រទេស​វៀតណាម

លោក​សុខ​ផល អគ្គនាយក​នគរបាល​អន្តោប្រវេសន៍ មើល​លោក​អ៊ី​ចំរើន មេ​បុ​ស្តិ​អូយ៉ាដាវ និង​លោក​សុខ​សំអាន​នាយរង​ប៉ុស្តិ៍ កំពុង​រង​ការចោទប្រកាន់​ពុករលួយ​បើកទ្វារ​ឱ្យ​ឡាន​ដឹកឈើ​ចេញទៅ​ប្រទេស​វៀតណាម

ខេត្តរតនគិរី៖ ជិត​ដល់ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ទូទាំងប្រទេស ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ខិតខំ​ចុះ​មូលដ្ឋាន​ដោយឡែក សកម្មភាព​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​កុំ​ពុង​តែ​ក​ក្រើ​ង​ឡើង វិញ​ហើយ​បន្ទាប់ពី​មានការ​បញ្ជា​ផ្ទាល់​ពី​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ទើបតែ​កន្លងទៅថ្មីៗនេះ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ចាប់ផ្តើម​កក្រើក​ឡើងវិញ​ខ្លាំង​ជាង​ពេលដែល​លោក ថង សាវុន អភិបាលខេត្ត​មិនទាន់​ចេញ​បទបញ្ជា​ទៅទៀត។

ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​អត់​ច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺមាន​រថយន្ត​ដឹកឈើ​តូចធំ​ជាច្រើន​គ្រឿង​កំពុង​តំរៀបជួរ​បន្តកន្ទុយ​គ្នា​រង់ចាំ​លោក អ៊ី ចំរើន មក​បើក​ច្រកទ្វារ​អោយចូល​ដើម្បីអោយ ឡាន​ដឹកឈើ​ធ្វើ​ក្បួន​ដង្ហែ​ឆ្លងទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ វា​ជាការ​ផ្គើន​ទៅ​និង​អនុសាសន៍​របស់​សម្តេច​ហ៊ុនសែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ដែល​ដាក់ចេញ​គោលនយោបាយ​ព្រៃឈើ នាពេល​កន្លងមក។

លោក អ៊ី ចំរើន នាយ​ប៉ុ​ស្ត៍ និង លោក សុខ សំអាន នាយរង​ប៉ុ​ស្ត៍​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរ​ជាត​អូយ៉ាដាវ កំពុងតែ​កើប​លុយ​ដាក់​ហោ​ប៉ាវ ផ្ទាល់ខ្លួន សម្រាប់​ការពារ​មុខតំណែង​និង​ផ្តល់​ជូនទៅ​លោក​សុខ​ផល អគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍ ហើយ​បានជា​គ្មាន​ការ ចាប់​បង្ក្រាប​បែបនេះ។
លោក​អ៊ី​ចំរើន មេ​ប៉ុ​ស្ត៍​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វា​អន្តរជាតិ​អូយ៉ាដាវ ដែល​ទើបតែ​ឡើងមក​កាន់​ដំ ណែ​ង​បាន​ប៉ុន្មាន​ខែ​នេះ​កំពុងតែ​កើត​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ ខុសច្បាប់ ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​រាប់ម៉ឺន​ដុល្លា ព្រោះ​ទំរាំ​តែ​លោក​បានមក​កាន់​នៅ​ទីនោះ​មិនដឹង​ជា​លោក តួ លុយ​អស់​ប៉ុន្មាន​ទេ ទើប​លោក​ខំប្រឹង​ស្រង់ដើម​ដោយ​ប្រព្រឹត្ត​អំពើពុករលួយ​បែបនេះ​ដោយ​គ្មាន​ខ្លាចញញើត​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុនសែន បន្តិច​សោះ ។
ជាក់ស្តែង​នៅ​ថ្ងៃទី០១ខែឧសភា​ឆ្នាំ២០១៧ នៅ​វេ​ល​ម៉ោង០៦និង៣០នាទី​ព្រឹក​រថយន្ត​ដឹកឈើ​ប្រណិត​ជា​គ្រឿង​កំពុង​ចត​តំរៀបជួរ​បន្តកន្ទុយ​គ្នា​នៅ​ពីមុខ​របង​ច្រក​រង់ចាំ​ដល់ ម៉ោង​បើកទ្វារ​និង​បាន​ឆ្លង​យក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។រ​ថ្ត​យន្ត​ជាក់ស្តែង​ដែល​ចត​នៅ​ពីមុខ​ច្រកទ្វា​មាន​ចំនួន៤០គ្រឿង​ជាង​រួមមាន រ​ថ្ត​យន្ត​សុំា​យ៉ុង​ត្រូល​ពេ​ជ្យ ធុន​ត្រា​តូចធំ លុច​សីស300និង330និង470ហាយ​ល៉ិ​ន​ឌ​រ័ ហាយ​វ​រីទ ឡ័​គ្រី​ស័​រ450និង470 និង​រថយន្ត​យី​ឌុប​និង​រថយន្ត​ភ្លៅ៥ជាច្រើន​គ្រឿង​ទៀត​ផងដែ តែ​លោក​អ៊ី ចំរើន​មិន​បង្ក្រាប​ទេ​គឺ​គាត់​អង្គុយ​រាប់​ក្បាល​ឡាន​ចាំតែ​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ ដាក់​ហោ​ប៉ាវ​យកមកប្រើ​ប្រាស់ ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។
លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ទើបតែ​ចេញ​បទបញ្ជា​អោយ អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ទាំង​ថ្នាក់​ខេត្ត​និង​ស្រុក​អោយមាន​វិធានការ​ទប់ស្កាត់ និង​រឹតបន្តឹង​អោយបាន​ជាដាច់ខាត​រាល់​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​និង​មូលដ្ឋាន​របស់ខ្លួន​តែ​ផ្ទុយទៅវិញ លោក អ៊ី ចំរើន បែ​ជា​ឃុបឃិត​គ្នា​ជាមួយ​ក្រុម ឈ្មួញ​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ព្រៃឈើ​ប្រ​ព្រឹ​ក្ត​អំពើពុករលួយ​ប្រឆាំង​និង​បទបញ្ជា​របស់ អភិបាលខេត្ត ផ្គើន​និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

សេចក្តីរាយការណ៍​បាន​អោយដឹងទៀតថា តាំងពី​លោក អ៊ី ចំរើន ឡើងមក​កាន់ដំណែង​ជា​មេ​ប៉ុ​ស្ត៍​ច្រក​អន្តរជាតិ​អូយ៉ាដាវ​មក គេ​សង្កេតឃើញថា បទល្មើស​ព្រៃឈើ និង​រថយន្ត​ដឹកឈើ​ដែល​ឆ្លងទៅ​ប្រទេស​វៀតណាម​ក៏មាន​ការ កើនឡើង​យ៉ាងខ្លាំង​សម្បើម​ផងដែរ សង្ស័យ​លោក​អ៊ី ចំរើន តូ​លុយ​ដើម្បី​មកកាន់​ជា​មេ​ប៉ុស្តិ៍ អន្តោប្រវេសន៍​នៅ​នៅ​ខេត្តរតនគិរី គឺ​មក​ក្នុង​គោលបំណង​កើប​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ​យកមក​ធ្វើ​ផ្ទះ ទិញ​ឡាន​ស៊េរីទំនើបៗនិង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ មើលទៅ ឬមួយ​តែងតាំង​លោក​អ៊ី ចំរើន និង​សុខ​សំអាន ឱ្យមក​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បែបនេះ បានជា​មិន​គិត​ទៅដល់​ការបាត់ បង់​រលាយ​ហិត​ហោច​ធនធាន ធម្មជាតិ​របស់​រដ្ឋ​តាមមើល​ថ្នាក់លើ​ក៏បាន​សើម​មាត់​សើម​ក៏​ដែរ បានជា​ស្ងាត់ឈឹង​បណ្តោយ​ឲ្យ​លោ​អ៊ី​ចំរើន មេ​បុ​ស្តិ​និង​សុខ​សំអាន រង​ប៉ុស្តិ ស្រ​វ៉ា​កើប​វិច​លុយ​តាមចិត្ត​ដោយ​គ្មាន​គិតពី​ប្រយោជន៍​ជាតិ​អី​បន្តិច​សោះ បើ​និយាយ​រួម​ទៅ​ឈើ​ដែល​ដឹកចេញទៅ​ប្រទេស​វៀតណាម​ទាំងនោះ​បើសិនជា​បង់ពន្ធ​ចូល​រដ្ឋ​ក៏​មិនតិច​លុយ​ដែរ ដូច​ឆ្នេះ​សូម​លោក​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មេត្តា​ក្រឡេក​ភ្នែក​មើល​លោក​អ៊ី​ចំរើន​និង​សុខ​សំអាន កំពុង​ប្រ​ព្រឹ​ត​អំពើពុករលួយ ព្រោះ​ពេល​យើង​សម្ភាសន៍ លោក​សុខ​សំអាន ថា បើ​មិន​ជឿ​សួរ ហ្វ្រេស ញូ​វ​ទៅ ខ្ញុំ​សួរ​លោក មិនមែន​សួរ​ហ្វ្រេស​ញូ​វ​ទេ ចឹ​ង​ប្រហែលជា​គាត់​អាង​កាសែត​ហ្វ្រេស​ញូ​វហើយ​មើលទៅ​បានជា​គាត់​លេង​មួយ​ទំ​ហ៊ឹង​បែបនេះ។ យើង​មិនអាច​ទាក់ទង​សម្ភាសន៍​លោក​អី ចំរើន បានទេ​នៅ​ល្ងាច​នេះ ដោយ​ទូរ​សព្ទ័​ជាប់រវល់ ៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya