ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ជលផល​ខេត្តកោះកុង ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​សមុទ្រ?

ជលផល​ខេត្តកោះកុង ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​សមុទ្រ?

ខេត្តកោះកុង៖ ប្រជា​នេសាទ​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ទូក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ​បាន​ពពាក់ពពូន​ចូល​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ ក្រោម​ក្រសែភ្នែក​ដែល​ពោរពេញ​ដោយ​ផលប្រយោជន៍​របស់​មន្ត្រី​ជលផល ក៏ដូចជា​គណៈកម្មការ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ។ ក្នុងនោះ​លោក ឡាង គិរី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវគេ​រាយការណ៍​ថា ទទួលបាន​លាភ​សក្ការ​យ៉ាង​ជក់ចិត្ត​ពីបទ​ល្មើស​ទាំងនេះ ។

ប្រជា​នេសាទ​ខ្មែរ​នៅ​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ទៀង​ថា ទូក​នេសាទ​វៀតណាម និង​ថៃ​មករក​ស៊ី​តាមតែ​អំពើ​ចិត្ត​ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃសមុទ្រ​ប៉ុណ្ណោះ ។ ចំពោះ​ទូក​នេសាទ​ខ្មែរ ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ត្រូវបាន​គណៈកម្មការ​នេះ​រឹតបន្តឹង​ចាប់​ផាកពិន័យ​ជា​រៀងរាល់ថ្ងៃ ។

ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង ជា​តំបន់​ទូក​នេសាទ​វៀតណាម និង​ថៃ​ចូល មក​នេសាទ​យ៉ាង​អនាធិបតេយ្យ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទទំនើបៗចូលមក​នេសាទ​ក្បែរ​ទីតាំង​គណៈកម្មការ​បង្ក្រាប បទល្មើស​តែម្តង។

គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​លើ​ផ្ទៃសមុទ្រ​ដឹកនាំ​ដោយ​លោក​ប៊ុន លើ​ត អភិ បាល​ខេត្តកោះកុង​ជា​ប្រធាន និង​លោក​វរ សេនីយ៍​ឯក យឹម សម្បត្តិ មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​ជា​អនុ ប្រធាន​ប្រចាំការ​នៅ​តំបន់​កោះ​ស្តេច​តែម្តង។

តាម​សម្តី​មន្ត្រី​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែនសមុទ្រ​ប្រចាំការ​នៅ​កោះ​ស្តេច បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុងមួយខែៗគណៈ កម្ម​ការ​នេះ​ប្រមូលប្រាក់​បាន​រាប់ម៉ឺន​ដុល្លារ​ពី​ទូក​នេសាទ​វៀតណាម និង​ថៃ ហើយ​ការ បង់​ចូល​ថវិការដ្ឋ​គឺមាន​តិចតួច​បំផុត​ព្រោះ​បាន​ឃុបឃិត​គ្នា​ប្រមូល​ដាក់​ហោប៉ៅរៀងៗ ខ្លួន ។

មិនអាច​ទាក់ទង​លោក ឡាង គិរី នាយ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង​បាន ទេ​ដើម្បី​សុំ​ការបំភ្លឺ​ពាក់​ព​ន្ធ័​ទូក​នេសាទ​វៀតណាម​និង​ថៃ​ចូលមក​នេសាទ​លើ​សមុទ្រ កម្ពុជា​ក្នុង​ទឹកដី​ខេត្តកោះកុង​នេះ។

ប្រជា​នេសាទ​បាន​ប្រាប់​ឲ្យ​ដឹង​បន្តថា លោក ហិន ឡា ជា​អ្នកដើរ​ប្រមូល​លុយ​ពី​ទូក​នេសាទ​មក​ឲ្យ​មេ​របស់​ខ្លូន​ឈ្មោះ ថ្លាង គិរី ជា​នាយ​ខណ្ឌ​ជលផល​ខេត្តកោះកុង។ សូម្បីតែ​ប្រជា​នេសាទ​ស្រុក​ស្ទឹងហាវ​ក៏ ប្រមូល​លុយ​ឲ្យ​ទៅ​លោក ហិន ឡា ជា​រៀង រាល់​ខែ​ផងដែរ​ក្នុង​មួយ​ទូក​មិន​ក្រោម​ពី មួយ​លាន​រៀល​នោះឡើយ បើ​មិន​ដូច្នេះ​ទេ ពេល​ចេញទៅ​នេសាទ​ប្រឈម​នឹង​ការដេញ​ចាប់ពី​មន្ត្រីជលផល​ខេត្តកោះកុង​ជាក់​ជា មិន​ខាន ។

ប្រជា​នេសាទ​ខេត្តកោះកុង​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​ឲ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់ នេសាទ​នៅលើ​ផ្ទៃសមុទ្រ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​គ្មាន​អ្នក បង្ក្រាប​នោះទេ គឺ​មានតែ​អ្នកប្រមូល​លុយ ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ ៕18740716_674430169408743_3141980695834059408_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya