ភ្នំពេញ៖ រថយន្តដឹកពលករខ្មែរចំណាកស្រុកមួយគ្រឿង បើកបុកជាមួយរថភ្លើងមួយខ្សែ បណ្ដាលឲ្យស្ដ្រីពលករខ្មែរម្នាក់ ដែលជិះនៅខាងក្នុងបានស្លាប់ បាត់បង់ជីវិតនិងបុរសម្នាក់ទៀតបានរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង09និង52នាទីយប់នៅថ្ងៃពុធទី31 ខែឧសភា ឆ្នាំ2017 ស្ថិតនៅក្នុង ត្រងភូមិ ដនស៊ីម៉ែន មូ2 ឃុំណងបួរ-បានផូរ ខេត្តឆាកឈើងសៅ ប្រទេសថៃ កន្លែងកើតហេតុសមត្ថកិច្ចថៃ ប្រទះរថយន្ត ម៉ាកToyota visgo ពណ៌សរ ពាក់ស្លាកលេខ(บธ9224 ស្រះកែវ) បានបុកជាមួយរថភ្លើង ដឹកទំនិញមួយខ្សែ បណ្ដាលឲ្យស្ត្រីពលករខ្មែរម្នាក់ដែលអង្គុយនៅខាងក្នុងរថយន្ដបានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ហើយនៅមានពលករខ្មែរមួយចំនួនដែលអង្គុយនៅក្នុងខេបខាងក្រោយអ្នកបើកបរបាននាំគ្នារត់គេចខ្លួន ព្រមទាំងអ្នកបើកបររថយន្តកើតហេតុផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការជួយសង្គ្រោះជនរងគ្រោះនិងយកសាកសពស្ដ្រីដែលស្លាប់ទៅរក្សាទុកនៅមន្ទីពេទ្យ ដើម្បីរង់ចាំបញ្ជូនយកទៅអោយ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕