ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ម្តាយ​ចិត្តអាក្រក់​ណាស់ បង្កើត​ខ្ញុំ​ហើយ យក​ខ្ញុំ​មក​បោះបង់ចោល​ក្នុង​បង្គន់​ទៀត

ម្តាយ​ចិត្តអាក្រក់​ណាស់ បង្កើត​ខ្ញុំ​ហើយ យក​ខ្ញុំ​មក​បោះបង់ចោល​ក្នុង​បង្គន់​ទៀត

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ពពោះ​ទារក​ក្នុង​ផ្ទៃ​រយៈពេល ៩ខែ វា​មិនមែនជា​រឿង​ងាយ​ស្រូល​ណាស់ណា​នោះទេ ហើយ​ម្ដាយ​មួយចំនួនធំ​មិន​ដែរ​នឹកគិត​ចង់​ឃ្លាតឆ្ងាយ​ពីកូនៗរបស់ខ្លួន​នោះឡើយ។ ប៉ុន្តែ ករណី​ដែល​ទារក​ទើបនឹង​កើត ត្រូវបាន​ឪពុកម្ដាយ​បោះបង់ចោល​ក្នុង​បន្ទប់ទឹក តាមផ្លូវ ក៏ដូចជា​ក្នុង​ធុងសម្រាម​ជាដើម នៅតែ​ប្រទះឃើញ​កើតមាន​ជា​ញឹកញាប់​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក។ ជាក់ស្ដែង ដូច​ទារិកា​តូច​ដែល​ទើបនឹង​កើត​រូបនេះ​ដែល​ត្រូវ​ឪពុកម្ដាយ​របស់ខ្លួន​បោះបង់​ទុកចោល​ក្នុង​បន្ទប់ទឹក​ព្រះវិហារ Miag-ao ប្រទេស​ហ្វីលីពីន ។

ក្មេងស្រី​តូច​ដែល​ទើបនឹង​កើត ត្រូវបាន​ប្រទះឃើញ​ទុកចោល​ម្នាក់ឯង​ក្នុង​បន្ទប់ទឹក ដោយមាន​ស្លៀក​តែ​កន្ទប​ប៉ុណ្ណោះ។ បន្ទាប់ពី​បានឃើញ​ដូចនេះ អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បាន​ទាក់ទង​រាយការណ៍​ទៅកាន់​ប៉ូលីស​និង​គ្រូពេទ្យភ្លាមៗផងដែរ។ ក្រោយមក​ទារិកា​តូច​ក៏ត្រូវ​បាន​គេ​បញ្ជូនទៅ​ធ្វើការ​ពិនិត្យរ​ក​ការឆ្លង​រោគ នាង​មាន​ទម្ងន់​ត្រឹមតែ ២គីឡូក្រាម​ប៉ុណ្ណោះ។

ការិយាល័យ​សុខមាលភាព​សង្គម​និង​ការអភិវឌ្ឍ នឹងធ្វើ​ការបញ្ជាក់​ឲ្យ​ច្បាស់​សិន​ថា​ក្មេង​ពិតជា​ត្រូវបាន​បំបរបង់​ចោល​សិន មុននឹង​អាច​ឲ្យ​អ្នកផ្សេង​យក​ទារិកា​តូច​ទៅ​ចិញ្ចឹម​បាន។ ដោយសារតែ​បង្គន់​នៃ​ព្រះវិហារ គឺ​សម្រាប់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ នោះ​អ្នក​ដែល​បាន​បោះបង់​ទារិកា​នេះ​នៅតែ​មិនទាន់​អាច​ស្គាល់​អត្តសញ្ញាណ​បាន។ ហេតុផល នៅ​ពីក្រោយ​ការ​បំបរបង់​កូន​នេះ មិនទាន់​អាច​និយាយបានថា​យ៉ាងណា​នោះឡើយ៕1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya