ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តក្រចេះ ៥នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តក្រចេះ ៥នាក់ ករណី​គ្រឿងញៀន

(ក្រចេះ)៖ នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ចុះបង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន បាន​ចំនួន៣កន្លែង ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន៥នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ។ ប្រតិបត្តិការ​នេះ​មានការ​សម្របសម្រួល​ដោយ​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តក្រចេះ ។

បង្ក្រាប ការជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ខុសច្បាប់​ចំនួន៣កន្លែង ក្នុង​ថ្ងៃ​តែ១ ខាងលើនេះ​រួមមាន ៖
កន្លែង​ទី១៖ នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់ ពាក់ព័ន្ធ​និង​ប្រើប្រាស់​សារធាតុ​ញៀន ទី១៖ ឈ្មោះ ម៉េង សុ​គុន្ធ​ឆៃ ភេទ​ប្រុស អាយុ២០ មាន​ទីលំនៅ​សង្កាត់​អូរ​ឬ​ស្សី ទី២៖ឈ្មោះ ម៉េង សុ​គុន្ធ​ឆាយ ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឬ​ស្សី ទី៣៖ ឈ្មោះ ឡុង វឌ្ឍនៈ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ និង​ដកហូត​វត្ថុតាង​បានរួម​មាន៖ ម៉ូតូ​ម៉ាក់ Scoopy ពណ៌​ស គ្មាន​ស្លាក់​លេខ១គ្រឿង ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក ចំនួន២កញ្ចប់។

កន្លែង​ទី២៖ នៅ​ខាងត្បូង​មណ្ឌល​ទេសចរណ៍ ខេត្ត​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ប្រើប្រាស់​សារធាតុ​ញៀន ឈ្មោះ ឆន ផានិត ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​ដកហូត​វត្ថុតាង​បានរួម​មាន៖ ម៉ូតូ​C១២៥សេរី ឆ្នាំ២០១២ ពណ៌​ខ្មៅ១គ្រឿង និង​ទូ​រស​ព្វ័​ដៃ១គ្រឿង។

កន្លែង​ទី៣៖ នៅ​ចំនុច​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ ស៊ូ គឹម​សឿន ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ូ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន និង​ដកហូត​វត្ថុតាង​បាន​រូ​ម​មាន៖ ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក ចំនួន១៥កញ្ចប់ ទូរស័ព្ទ១គ្រឿង ចិ​ញ្ជៀ​ន​លោហធាតុ ពណ៌​លឿង១វង់ និង​សំភារៈ​ចែកចាយ​គ្រឿងញៀន និង​ឧបករណ៍​ជក់​មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង៥នាក់ រួម​និង​វត្ថុតាង​ខាងលើ ត្រូវ​កម្លាំង​សមត្ថកិច្ច ឃាត់​និង​រក្សាទុក នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដើម្បី​ចាត់ការ​បន្ដ​តាម​និតិ​វិធី៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya