ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់ភ្លាមៗ នៅក្រោម​កង់ឡាន ខណៈដែល​ឡាន​មួយគ្រឿង​បើក​បុក​រះ​ឡាន​និង​ម៉ូតូ​ជាច្រើន​គ្រឿង

យុវជន​ម្នាក់​ស្លាប់ភ្លាមៗ នៅក្រោម​កង់ឡាន ខណៈដែល​ឡាន​មួយគ្រឿង​បើក​បុក​រះ​ឡាន​និង​ម៉ូតូ​ជាច្រើន​គ្រឿង

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៤និង១៥នាទី​ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​សាលា​ពេទ្យ តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់ មី​ស៊ុយ​បី​ស៊ី ម៉ុង​តា​រ៉ូ ពាក់​ស្លាក​លេខ​២B-១៩៨១ បើកបរ​ដោយ​បុរស​ម្នាក់ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុចកើតហេតុ បាន​បុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក់ តូ​យូ​តា យ៉ា​រី ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២X-២៥៥១ បណ្ដាល​ឲ្យ​កំពិត​គូទ​ក្រោយ​ក៏​បន្ត​ទៅបុក​រថយន្ត​ឆ្លាម រួច​ក៏​ទៅ​ប៉ះ​ម៉ូតូ​សន្ដោង​រុ​ឺ​ម៉ក​បណ្ដាល​ឲ្យ​ធ្លាក់ក្មេងៗដែល​អង្គុយ​លើ​រុ​ឺ​ម៉ក​រងរបួស​ស្រាល ហើយក៏​ទៅបុក​ម៉ូតូ​គុប​ជ្រុង ពណ៍​ទឹកសមុទ្រ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​គុប​នេះ​គៀប​ជាប់​ក្រោយ​រថយន្ត​កង់​ខាងឆ្វេង​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​តែម្តង ។

ក្នុង​ហេតុការណ៍​នោះ​អ្នកបើកបរ​បង្កហេតុ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ចុះមក​អន្តរ​គម​ន៍​ទាន់ពេលវេលា ដោយ​ឃាត់ខ្លួន​បុរស​រូបនោះ​ទៅ​ប៉ុស្តិ៍​ស្រះចក ដើម្បី​ធ្វើការ​សាកសួរ​និង​ប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ក្រុង​ចាត់ការ​តាមច្បាប់ ។

បុរស​បង្កហេតុ​ឈ្មោះ ហួរ ចាន់ថា អាយុ៥១ឆ្នាំ ជា​ប៉ូលីស​ការពារ​ព្រុំដែន ស្នាក់នៅ​ម្ដុំ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោល​សែន​ជ័យ ។ រីឯ​ជនរងគ្រោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល១៨ឆ្នាំ ។

បច្ចុប្បន្ន​ជនបង្ក​ហេតុ​និង​រថយន្ត​រួមទាំង​ម៉ូតូ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង ដើម្បី​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕IMG_3730 IMG_3732 IMG_3733 IMG_3736

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya