ភ្នំពេញ៖ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧ នៅចំនុច ផ្ទះគ្មានលេខ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ភ្នំពេញ។ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំកម្លាំងដោយលោកវិរៈសេនីយ៍ឯក ណុល សុធាមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើកាឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ក្នងនោះស្រី០១នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន ៖
១.ហួន វ៉ាន់ធន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។ ២.ផាន សុខសុវណ្ណឆដា ភេទស្រីអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកតហេតុ។ វត្ថុតាងដកហូតបានរួមមាន ÷ក្រាមសថ្លា០៦កញ្ជប់/ដបជក់ចំនួន០២/ទូរស័ព្ទដៃចំនួន០៣គ្រឿង/ដែកកេសចំនួន០៣/កាបូបដៃចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថ រាជធាភ្នំពេញ ដើម្បីសួរនាំបន្តទៅតាមនិតិវីធីច្បាប់៕