ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ពីមុន​ស្រឡាញ់​ណាស់​អាសំឡាញ់ ដល់ពេល​មានរឿង​រត់ចោល​អាសំឡាញ់​បាត់ ឃើញ​អត់​ប៉ូលិស​នាំទៅ​ប៉ុស្តិ៍​ហើយ

ពីមុន​ស្រឡាញ់​ណាស់​អាសំឡាញ់ ដល់ពេល​មានរឿង​រត់ចោល​អាសំឡាញ់​បាត់ ឃើញ​អត់​ប៉ូលិស​នាំទៅ​ប៉ុស្តិ៍​ហើយ

កំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង៨និង៥៥នាទី​ព្រឹក​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​បួស​ធ្ងន់​បាក់ជើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ១១និង១២ ស្ថិតក្នុង​ភូមិ​ស្លុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។
នៅ​មុនពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​គេ​ឃើញ​យុវជន​ម្នាក់​មានឈ្មោះ សុខ គឹម​សាន អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ៥០ គុប​ជ្រុង​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្តាល 1Q 1264។ ជិះ​ម្នាក់ឯង​ព​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ១២៥សេរី២០០៨ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ផុន ភេទ​ប្រុស​អាយុ៥៤ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ទួល​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ស្របគ្នា​បាន​បុក​ពីក្រោយ និង​កិន​បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ឆ្វេង​ម្ខាង។

ក្រោយពី​បុក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​នគរបាល​បានធ្វើ​ការវាសវែង​ហើយ បាន​រថយន្ត​សាមុយ​ដឹង​យុវជន​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ឧដុង្គ រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​យកទៅរ​ស្សា​ទុក​នៅ​អធិដ្ឋាន​ស្រុក​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ៕

1 1957a5b3-c18a-4d20-a058-e139d77560d9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya