ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អតីត​គូស្នេហ៍ យូ​រី ចេញមុខ​សុំទោស ក្រោយពី….

អតីត​គូស្នេហ៍ យូ​រី ចេញមុខ​សុំទោស ក្រោយពី….

ភ្នំពេញ៖ បន្ទាប់ពី​មានប្រតិកម្ម​បែបនេះ មិនទាន់បាន​ប៉ុន្មាន​ផង លោក រ៉េត បាន​បញ្ចេញ​សារ​សុំទោស ជា​សាធារណៈ និង​ទទួលស្គាល់ថា​ខ្លួន​ជា​អ្នក​ខុស ដោយ​លោក​បាន​សរសេរ​សារ​ថា “បង​សង្ឃឹមថា​អូន​ចាក់ចេញ ដោយបាន​សុខ បងអត់​ទោស​អោយ​អូន សុំទោស​អ្នក​ទាំងអស់គ្នា​នេះ​ជា​កំហុស​ខ្ញុំ​ដែល​ទប់​កំហឹង​ខ្លួន​មិនបាន។ អ្វីៗជា​កំហុស​ខ្ញុំ​ទាំងអស់ គាត់​ស្អាតស្អំ​ទេ ខ្ញុំ​ជា​អ្នក​អាក្រក់​ទាំងស្រុង”។

ក្រោយពី​អតីត​គូស្នេហ៍ លោក រ៉េត ចេញមុខ លាតត្រដាង​រឿងរ៉ាវ​ស្នេហា រវាង​លោក និង គូស្នេហ៍ មិនទាន់បាន​ប៉ុន្មាន​ផង សា​ម៊ី​ខ្លួន កញ្ញា យូ​រី ក៏បាន​ចេញមុខ ប្រតិកម្ម និង​ទទួលស្គាល់ថា​នាង​ពិតជា​ធ្លាប់ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់នេះ មែន​តែ​គ្រាន់​ជា​រឿង​អតីត ប៉ុណ្ណោះ។

កាលពី​យប់មិញ​នេះ​មាន​ព័ត៌មាន​គួរ​ឲ្យ​ចាប់អារម្មណ៍​បានកើត​ឡើង​តារាចម្រៀង​ល្បីឈ្មោះ​កញ្ញា យូ​រី ត្រូវបាន​អតីត​គូស្នេហ៍​អ្នកដឹកនាំ​សម្ដែង​នៅ​ផលិតកម្ម សាន់​ដេ ឈ្មោះ រ៉េត បានបង្ហាញ​រូបថត​ផ្អែមល្ហែម​រស់នៅ​ជាមួយគ្នា ដែលមាន​លក្ខណៈ​ដូច​ប្ដី​ប្រពន្ធ​រយៈពេល៤ឆ្នាំ និង បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា “អូន​អើយ យើង​នៅ​ជាមួយគ្នា៤ឆ្នាំ​ហើយ ដូច​ប្ដី​ប្រពន្ធ​អ៊ីចឹង អ្វី​ក៏​យើង​ធ្លាប់ធ្វើ​ជាមួយគ្នា​ដែរ សុខ​ជា ជាមួយគ្នា រំភើប​លំបាក និង​សប្បាយ​បែបណា​ក៏​យើង​ហែល​ឆ្លង​អស់ហើយ​ដែរ។ តើ​ហេតុអ្វី ពេលនេះ​អូន​ក្បត់​បងកើត តើ​អូន​សប្បាយ​ណាស់​មែន​ទេ ដែល​បាន​ក្បត់​បង សាហាវ​យើង​នេះ តើ​ពេលនេះ​បង​ត្រូវធ្វើ​បែបណា តើ​បងអាច​សូម​រៀបរាប់​រឿង​យើង​ទាំងអស់ អោយ​ចេញមក ដើម្បី​បន្ធូរ​អារម្មណ៍ ឈឺចាប់​ពេលនេះ​បានទេ ” ៕1821 1822 1823 1824

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya