ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កម្មការិនី​រោងចក្រ អាកា​សេត ដួល​បោក​ក្បាល​ស្លាប់ ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ ផ្អើល​សន្លប់​កម្មករ​ជិត១០នាក់

កម្មការិនី​រោងចក្រ អាកា​សេត ដួល​បោក​ក្បាល​ស្លាប់ ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ ផ្អើល​សន្លប់​កម្មករ​ជិត១០នាក់

ភ្នំពេញ៖នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ កម្មការិនី បម្រើការ​ក្នុង​រោងចក្រ អាកា​សេត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សួន​វឌ្ឍន២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ក្នុង​ខណ្ឌដង្កោ បាន​ដួល​បោក​ក្បាល​ស្លាប់ ខណៈ​បញ្ជូនទៅ​មន្ទីរពេទ្យ ។

នារី​រងគ្រោះ ឈ្មោះ ខាត់ សា​មើ អាយុ​ប្រហែល៤០ឆ្នាំ រស់នៅ​ភូមិ​រលួស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ដើរ​ដួល​នៅក្នុង​រោងចក្រ បណ្តាល​ឲ្យ​របួស​បោក​ក្បាល រួច​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូនទៅ​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ស្លាប់​នៅតាម​ផ្លូវ។ ដោយមាន​ដំណឹង​កម្មករ​ថា កម្មការិនី ខាត់ សា​មើ ស្លាប់ កម្មករ​ធ្វើការ​នៅក្នុង​រោងចក្រ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ចំនួន៩ ទៅ១០នាក់ ហើយ ខាង​ក្រុមហ៊ុន​បាន​ឲ្យ​កម្មករ ចេញទៅ​ផ្ទះ​អស់ហើយ ខាង​សន្តិសុខ​សួន​វឌ្ឍន២ មិន​ឲ្យ​ថតរូប​ភាព​ឡើយ៕

1 2 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya