ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មនុស្ស​ស្លាប់​កើន​ដល់ ៨០នាក់ និង​របួស ៣៥០នាក់ ក្នុងករណី​បំផ្ទុះ​គ្រាប់បែក កក្រើក​ទីក្រុង​កា​ប៊ុល

មនុស្ស​ស្លាប់​កើន​ដល់ ៨០នាក់ និង​របួស ៣៥០នាក់ ក្នុងករណី​បំផ្ទុះ​គ្រាប់បែក កក្រើក​ទីក្រុង​កា​ប៊ុល

(កា​ប៊ុល)៖ នៅ​ម៉ោង ៨និង៣០នាទី​ព្រឹក​ថ្ងៃ​ពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​ដ៏​កក្រើក នៅ​ទីក្រុង​កា​ប៊ុល នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតនៅ​តំបន់​ក្បែរ​ស្ថានទូត​អាល្លឺម៉ង់ និង​អ៊ីរ៉ង់ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨០នាក់ និង​រងរបួស​សរុប ៣៥០នាក់ ខណៈ​មិនទាន់មាន​អះអាង​ពី​ក្រុម​ណាមួយ ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​វាយប្រហារ​នេះឡើយ។ នេះ​បើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ នា​រសៀល​ថ្ងៃ​ពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។

ទោះបីជា​មិនទាន់មាន​ការបញ្ជាក់​ពី​សមត្ថកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏ដោយ ក៏​ជាទូទៅ​គេ​បានដឹងថា ការវាយប្រហាររបៀបៗនេះ តែងតែ​បង្កឡើង​ដោយ​ក្រុម​តា​លី​បង់ ឬ​អាចជា ISIS ក៏​ថា​បាន។ សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​ផ្សែងខ្មៅ​អណ្តែត​ឡើង​ខ្មួលខ្មាញ់​ពេញ​ផ្ទៃមេឃ។ ប៉ូលិស​បាន​អះអាងថា មនុស្ស​ស្លាប់ ឬ​រងរបួស​មាន ៤៣០នាក់​ហើយ ដោយ​ក្នុងនោះ​រាប់រយ​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។

បន្ថែម​ពីនេះ​ទៀត​រថយន្ត​ជាច្រើន​គ្រឿង ក៏បាន​ផ្ទុះ​ឆេះ​ជាមួយនឹង​រថយន្ត​ដែល​រង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ពាសពេញ​ផ្លូវ​ផងដែរ។ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ធ្លាប់បាន​ព្រមាន​ថា នៅ​ឆ្នាំ២០១៧នេះ អាចជា​ឆ្នាំ​ដែលមាន​ការប្រឈមមុខ​គ្នា​ដ៏​ក្តៅគគុក​បន្ថែមទៀត រវាង​កងកម្លាំង​បរទេស ក៏ដូចជា​អា​ហ្វ​ហ្គា​នី​ស្ថាន ចំពោះ​មុន​ការវាយប្រហារ​ដោយ​ភេរវកម្ម​ជាច្រើន​ករណី ក្នុងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ៕1 2 3 4

 

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya