កណ្តាល ៖ ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយប៉ូលិសស្រុកពញាឮ បានចុះកាប់ និងដុតកំទេចចោលដើមកញ្ឆាចំនួន៥២ដើម និងកូនកញ្ឆាមួយថ្នាលទៀតដែលជនសង្ស័យលួចដាំនៅក្បែរផ្ទះ ស្ថិតក្នុងភូមិស្រែវាំង ឃុំទំនប់ធំ ស្រុកពញាឮ ។
ក្រោយពីដុតបំផ្លាញដើមកញ្ឆារួច ប៉ូលិសបានឃាត់ខ្លួនស្ត្រីជាម្ចាស់កញ្ឆាឈ្មោះលឹម ស្រីមុំ យកមកសាកសួរ ចំណែកបុរសជាប្តីឈ្មោះជៀម ជឹម ដែលជាអ្នកដាំដើមកញ្ឆាបានរត់គេចខ្លួន ពេលប៉ូលិសទៅដល់៕